ព័ត៌មានអន្ដរជាតិ
លើកដំបូង អ៊ុយក្រែន ប្រើមីស៊ីលល្បឿនលឿនជាសំឡេងរបស់ អង់គ្លេស បាញ់ទម្លាក់ឧទ្ធម្ភាគចក្រ រុស្ស៊ី
ឧទ្ធម្ភាគចក្ររុស្ស៊ីធុន Mi-28N មួយគ្រឿងត្រូវបានកងកម្លាំងអ៊ុយក្រែនប្រើប្រាស់កាំជ្រួចមីស៊ីល Starstreak របស់អង់គ្លេសបាញ់ទម្លាក់ពីលើមេឃក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន ។

ទន្ទឹមនោះ ប្រភពពីក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា នេះជាលើកទីមួយហើយដែលមីស៊ីលបាញ់ពីដីទៅអាកាសលឿនបំផុតក្នុងពិភពលោក និងជាមីស៊ីលល្បឿនលឿនជាងសំឡេង ៣ ដងរបស់អង់គ្លេសត្រូវបានប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែនបាញ់ទម្លាក់យន្តហោះរុស្ស៊ី ។
ដំបូងឡើយនៅក្នុងវីដេអូនោះគេឃើញឧទ្ធម្ភាគចក្រមួយគ្រឿងកំពុងហោះចុះហោះឡើងលើដើមឈើ មុនពេលមីស៊ីល Starstreak ហោះបុកត្រូវកន្ទុយ ក្រោយមីស៊ីលបាញ់កាត់ដើមឈើឆ្ពោះទៅកាន់គោលដៅរបស់វា ។

ក្រោយមកផ្នែកខាងក្រោយនៃឧទ្ធម្ភាគចក្រនោះបានផ្ទុះឆេះ ហើយធ្លាក់មកដីភ្លាមៗ ខណៈវីដេអូផ្សេងទៀតបង្ហាញពីបំណែកយន្តហោះនៅពាសពេញផ្លូវ ខណៈដែលវាត្រូវបានត្រួតពិនិត្យដោយទាហានអ៊ុយក្រែន ។
ចំណែកនាវិក ២ នាក់នៅលើឧទ្ធម្ភាគចក្រត្រូវបានគេរាយការណ៍ថាបានរួចរស់ជីវិតពីការបាញ់ទម្លាក់នោះ ប៉ុន្តែវាមិនច្បាស់ថាតើពួកគេត្រូវបានចាប់ខ្លួនដោយទាហានអ៊ុយក្រែនឬយ៉ាងណានោះទេ ។

គួររម្លឹកថា អង់គ្លេសបានប្រកាសកាលពីថ្ងៃទី៩ ខែមីនា នឹងផ្គត់ផ្គង់មីស៊ីលចល័តល្បឿនលឿនដល់អ៊ុយក្រែន ជាពិសេសមីស៊ីលល្បឿនលឿនជាងសំឡេង Starstreak ដើម្បីឲ្យកងទ័ពអ៊ុយក្រែនហ្វឹកហាត់នៅទីតាំងសម្ងាត់មួយក្នុងប្រទេសជិតខាង ។
ប៉ុន្តែរហូតមកដល់ពេលនេះ ចក្រភពអង់គ្លេសក៏បានផ្តល់កាំភ្លើងធំប្រឆាំងរថក្រោះចំនួន ៤,០០០ ដើមរួចហើយ ក្នុងនោះរួមទាំងប្រព័ន្ធអាវុធប្រឆាំងរថក្រោះជំនាន់បន្ទាប់ ឬ NLAWs និងកាំជ្រួចមីស៊ីល Javelin ជាដើម ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Sun
ចុចអាន ៖ ដាក់មីនតោនកាត់ផ្លូវក្បែរក្រុង កៀវ រថយន្តហ៊ានតែបើកប្រហែសកិនផ្ទុះខ្ទេច
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


