Connect with us

ព័ត៌មានអន្ដរជាតិ

នេះមូលហេតុដែលប្រទេស ស្រីលង្កា ជួបវិបត្តិសេដ្ឋកិច្ច

បានផុស

នៅ

កំហឹងប្រឆាំងនឹងការដោះស្រាយរបស់លោកប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa ចំពោះវិបត្តិសេដ្ឋកិច្ចកាន់តែស៊ីជម្រៅនៅក្នុងប្រទេសកោះដែលមានប្រជាជនចំនួន ២២ លាននាក់មួយនេះបានឈានដល់អំពើហិង្សា ។

លោកប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកតវ៉ារាប់រយនាក់បានប៉ះទង្គិចជាមួយប៉ូលិសអស់រយៈពេលជាច្រើនថ្ងៃមកហើយ ។ កង្វះខាតរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរបានធ្វើឲ្យរដ្ឋាភិបាលរបស់លោក Rajapaksa មិនអាចបង់ប្រាក់សម្រាប់ការនាំចូលសំខាន់ៗ រួមទាំងប្រេងឥន្ធនៈដែលនាំឲ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីអស់រយៈពេលជាច្រើនម៉ោង ។

ទន្ទឹមនោះប្រជាជនស្រីលង្កាធម្មតាក៏កំពុងប្រឈមមុខនឹងការខ្វះខាត និងអតិផរណាកើនឡើងផងដែរ បន្ទាប់ពីប្រទេសនេះបានទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួនយ៉ាងខ្លាំងកាលពីខែមុន មុនពេលកិច្ចពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្មវិធីកម្ចី ។

ស្របពេលជាមួយគ្នានេះ ក្រុមអ្នករិះគន់និយាយថា ឫសគល់នៃវិបត្តិដែលអាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះគឺស្ថិតនៅក្នុងការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវដោយរដ្ឋាភិបាលបន្តបន្ទាប់គ្នា ដែលបានបង្កើត និងទ្រទ្រង់ឱនភាពទ្វេដងដែលជាកង្វះខាតថវិការួមជាមួយនឹងឱនភាពគណនីចរន្ត ។

បន្ថែមពីនេះ ឯកសារការងាររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឆ្នាំ ២០១៩ បាននិយាយថា “ស្រីលង្កាគឺជាប្រទេសដែលមានឱនភាពសេដ្ឋកិច្ចទ្វេដង  ។ ឱនភាព​ទ្វេដង​ជា​សញ្ញា​ថា ​ការ​ចំណាយ​ជាតិ​របស់​ប្រទេស​មួយគឺ​លើស​ពី​ចំណូល​ជាតិ​របស់​ខ្លួន ហើយ​​ការ​ផលិត​ទំនិញ ​និង​សេវាកម្ម​ដែល​អាច​ដោះដូរ​បាន​របស់​ខ្លួន​គឺ​មិន​គ្រប់​គ្រាន់ ។

ប៉ុន្តែវិបត្តិបច្ចុប្បន្នត្រូវបានពន្លឿនដោយការកាត់ពន្ធយ៉ាងស៊ីជម្រៅដែលបានសន្យាដោយលោក Rajapaksa ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៩ ដែលត្រូវបានអនុម័តជាច្រើនខែ មុនពេលរោគរាតត្បាតកូវីដ ១៩ ដែលបានបំផ្លាញផ្នែកខ្លះនៃសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ។

ជាមួយនឹងឧស្សាហកម្មទេសចរណ៍ដែលរកកម្រៃបានរបស់ប្រទេស និងការផ្ទេរប្រាក់របស់កម្មករបរទេសបានថយចុះ ដោយសារជំងឺរាតត្បាត ទីភ្នាក់ងារវាយតម្លៃឥណទានបានកែប្រែប្រព័ន្ធដើម្បីបន្ទាបចំណាត់ថ្នាក់ប្រទេសស្រីលង្កា ហើយបានបិទវាក្នុងទីផ្សារមូលធនអន្តរជាតិប្រកបដោយប្រសិទ្ធភាព ។

ម្យ៉ាងវិញទៀត កម្មវិធីគ្រប់គ្រងបំណុលរបស់ប្រទេសស្រីលង្កាដែលពឹងផ្អែកលើការចូលទៅកាន់ទីផ្សារទាំងនោះបានធ្លាក់ចុះ ហើយទុនបម្រុងរូបិយប័ណ្ណបរទេសធ្លាក់ចុះជិត ៧០ ភាគរយក្នុងរយៈពេល ២ ឆ្នាំមកនេះ ។

ចំណុចសំខាន់មួយទៀតនោះ គឺការសម្រេចចិត្តរបស់រដ្ឋាភិបាលលោក Rajapaksa ក្នុងការហាមឃាត់ការប្រើប្រាស់ជីគីមីទាំងអស់នៅឆ្នាំ ២០២១ ដោយធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្មរបស់ប្រទេស និងបង្កឲ្យមានការធ្លាក់ចុះនៃដំណាំស្រូវដ៏សំខាន់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Indian Express

ចុចអាន ៖ រដ្ឋ​​មន្ត្រី​ ស្រីលង្កា​​ មួយ​​ចំនួន​​បាន​​លា​ឈប់​ ព្រោះ​វិបត្តិ​​សេដ្ឋកិច្ច​​ធ្ងន់​​ធ្ងរ​​ពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ទៀ បាញ់ ទាត់ចោលការសរសេរញុះញង់របស់ទណ្ឌិត សម រង្ស៊ី និងប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាសម្ដែង Weir បន្តផ្អាកការងារសិល្បៈ ព្រោះរវល់មើលថែកូនស្រី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​មហាផ្ទៃ ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​រៀបចំឲ្យមាន​ចំណត​យានយន្ត​សាធារណៈ និង​លើកទឹកចិត្ត​វិស័យ​ឯកជន​ចូលរួម​វិនិយោគ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ស្ទីលផាត់មុខនឹងបង់បិទក្រោមភ្នែករបស់ Jennie ក្លាយជានិន្នាការពេញនិយមលើ TikTok

ជីវិតកម្សាន្ដ៦ ម៉ោង មុន

គ្រងតំណែង Miss Grand ថៃ មិនទាន់គ្រប់អាណត្តិផង អ៊ីងហ្វា រកចំណូលបានដល់ខ្ទង់លាន

Sokha Hotels

ព័ត៌មានពេញនិយម