ព័ត៌មានអន្ដរជាតិ
អាមេរិក អង់គ្លេសស្វែងរកការព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសផែនការកាលពីថ្ងៃចន្ទ ទី៤ ខែមេសាក្នុងការស្វែងរកការព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បន្ទាប់ពីមានការចោទប្រកាន់លើកម្លាំងទ័ពរុស្ស៊ីសម្លាប់រង្វាលជនស៊ីវិលនៅទីក្រុង Bucha ក្នុងប្រទេសអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយតាមបណ្តាញសង្គមកាលពីថ្ងៃចន្ទថា ៖«រូបភាពចេញពី Bucha និងការបំផ្លិចបំផ្លាញទូទាំងអ៊ុយក្រែនទាមទារឲ្យពួកយើងឥឡូវនេះមើលពាក្យសំដីរបស់យើងជាមួយសកម្មភាព»។

«យើងមិនអាចអនុញ្ញាតឲ្យរដ្ឋជាសមាជិកដែលកំពុងធ្វើវិទ្ធង្សនារាល់គោលការណ៍ដែលយើងប្រកាន់ខ្ជាប់ដើម្បីបន្តចូលរួមនៅក្នុងក្រុមប្រឹក្សានោះទេ»។ លោកស្រីបាននិយាយ។ យោងតាមអាមេរិក ការបោះឆ្នោតលើការព្យួររុស្ស៊ីអាចត្រូវបានធ្វើឡើងនាថ្ងៃព្រហស្បតិ៍។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss បាននិយាយថា ៖«ផ្តល់ឲ្យនូវភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងរឹងមាំ រាប់បញ្ចូលទាំងរបាយការណ៍នៃផ្នួរយ៉ាងច្រើន និងកន្លែងសម្លាប់ដ៏សាហាវនៅ Bucha ប្រទេសរុស្ស៊ីមិនអាចនៅបន្តជាសមាជិកនៃក្រឹមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទៀតទេ។ រុស្ស៊ីត្រូវតែត្រូវបានព្យួរ»។
រុស្ស៊ីបានប្រតិកម្មយ៉ាងខឹងសម្បារ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយថា ៖«នេះគឺមិនគួរឲ្យជឿនោះទេ»។
«អ្វីដែលប្រទេសលោកខាងលិចកំពុងធ្វើជាមួយរុស្ស៊ី កំពុងព្យាយាមដកចេញពីវេទិកាពហុភាគី ដែលយើងកំពុងមាននៅក្នុងពិភពលោក…នេះគឺមិនធ្លាប់មាន»។
លោកបន្ថែមថា ៖«នេះនឹងមិនជួយសម្រួល ឬលើកទឹកចិត្ត ឬក៏មានប្រយោជន៍ចំពោះអ្វីដែលបានកំពុងកើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងកិច្ចចរចាសន្តិភាពឡើយ»។
កាលពីចុងសប្តាហ៍កន្លងទៅនេះ អ្នកសារព័ត៌មានបានរកឃើញសាកសពក្នុងសម្លៀកបំពាក់ស៊ីវិល ខណៈសាកសពខ្លះត្រូវបានចងដៃនៅទីប្រជុំជនតូច Bucha ភាគខាងជើងទីក្រុងកៀវ ដែលអ៊ុយក្រែនទើបតែដណ្តើមបានពីរុស្ស៊ីវិញ។
អភិបាលទីក្រុង Bucha លោក Anatoly Fedoruk បាននិយាយថា មនុស្សជាច្រើនត្រូវបានសម្លាប់។ ទំហំនៃការសម្លាប់នៅតែកំពុងត្រូវបានកត់បញ្ចូលគ្នា ប៉ុន្តែអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន Iryna Venediktova បាននិយាយថា សពជនស៊ីវិល៤១០នាក់ត្រូវបានរកឃើញរហូតដល់ពេលនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
៩ឆ្នាំទៀត Chompoo ទំនងសម្រាកពីសិល្បៈ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទស្សនិកជនរិះគន់ Baifern រឿងសម្រកទម្ងន់ជ្រុលហួសហេតុពេក
-
កីឡា១ សប្តាហ៍ មុន
គ្រូហ្វីលីពីន Rob Gier និយាយថា អ្នកគាំទ្រកម្ពុជាពិតអស្ចារ្យណាស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផលិតកម្មថោនចេញលិខិតសុំទោសពលរដ្ឋឥណ្ឌូនេស៊ី វៀតណាម និងមីយ៉ាន់ម៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
លោកយាយជនជាតិ ចិន វ័យ ១០៧ ឆ្នាំ ដុះស្នែងលើក្បាលស្មានថានិមិត្តរូបអាយុវែង ក្រោយទៅពេទ្យទើបដឹងការពិត
-
វប្បធម៌ ជំនឿ១ សប្តាហ៍ មុន
ព្រឺសម្បុរក្រោយដឹង ការត្រៀមបង្ហាញកម្ពុជា ក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ដឹងទេ! អំបិលកំពតកែប មាន ៥ ប្រភេទ តម្រូវតាមទីផ្សារអតិថិជន
-
កីឡា១ សប្តាហ៍ មុន
គ្រាប់ពេជ្រកម្ពុជា ខាន់ ចេសា ប្រកួត២វិញ្ញាសាក្នុងស៊ីហ្គេម