ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទថា លោកខាងលិចកំពុងជួយអ៊ុយក្រែន រៀបចំការចោទប្រកាន់ក្លែងក្លាយ ធ្វើបាបខ្លួន
ទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃចន្ទទី១១ខែមេសាថា សហរដ្ឋអាមេរិក និងអង់គ្លេសកំពុងជួយអ៊ុយក្រែន រៀបចំការអះអាងក្លែងក្លាយ អំពីការធ្វើទុក្ខបុកម្នេញលើជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ដើម្បីផ្តល់ព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក្នុងការប៉ុនប៉ងធ្វើបាបរុស្ស៊ី។

ចាប់តាំងពីទាហានរុស្ស៊ីបានដកខ្លួនចេញពីទីប្រជុំជន និងភូមិនានាជុំវិញរដ្ឋធានី កៀវ របស់អ៊ុយក្រែនមក ទាហានអ៊ុយក្រែន បានបង្ហាញសាកសពអ្នកកាសែត នៃអ្វីដែលពួកគេនិយាយថា ជាជនស៊ីវិលដែលត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ី ផ្ទះសម្បែងដែលត្រូវបំផ្លាញ និងរថយន្តដែលឆេះខ្ទេចអស់គ្មានសល់។
ស្របពេលជាមួយគ្នានោះដែរ លោកខាងលិចនិយាយថា ជនស៊ីវិលដែលស្លាប់គឺជាភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាម។

ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីអះអាងថា រដ្ឋាភិបាលអ៊ុយក្រែនកំពុងត្រូវបានដឹកនាំដោយសហរដ្ឋអាមេរិក ឲ្យសាបព្រួសភ័ស្តុតាងមិនពិតនៃអំពើហិង្សារបស់រុស្ស៊ីលើជនស៊ីវិល។
ក្រសួងបន្តថា “សហរដ្ឋអាមេរិក ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការរៀបចំទង្វើបង្កហេតុជាមួយជនរងគ្រោះជាមនុស្ស បានបន្តយុទ្ធនាការរបស់ខ្លួនដើម្បីបង្កើត និងផ្សព្វផ្សាយភ័ស្តុតាងមិនពិត”។

រុស្ស៊ីនិយាយថា ចារកម្មអង់គ្លេសកំពុងជួយអ៊ុយក្រែនក្នុងការរៀបចំការអះអាងក្លែងក្លាយថ្មីៗ អំពីការរំលោភបំពានដែលត្រូវបានចោទប្រកាន់នៅភាគឦសានប្រទេសអ៊ុយក្រែន។
យ៉ាងណាក្តី ក្រសួងការពារជាតិមិនបានផ្តល់ភ័ស្តុតាងសម្រាប់ការអះអាងរបស់ខ្លួន អំពីការជាប់ពាក់ព័ន្ធរបស់អង់គ្លេស និងសហរដ្ឋអាមេរិកទេ។

ក្រសួងលើកឡើងថា “ការញុះញង់ក្លែងក្លាយថ្មីៗ ដែលចោទប្រកាន់កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីពីបទប្រព្រឹត្តិអំពើឃោរឃៅលើប្រជាជនអ៊ុយក្រែន កំពុងត្រូវបានរៀបចំឡើងដោយទីក្រុង កៀវ ក្រោមការដឹកនាំនៃសេវាកម្មពិសេសរបស់អង់គ្លេស នៅលើទឹកដីនៃតំបន់ Sumy”។
អ្នកកាសែតលោកខាងលិចត្រូវបានអញ្ជើញទៅកាន់តំបន់ Sumy ភាគឦសានប្រទេសអ៊ុយក្រែន ដើម្បីថតឈុតឆាក។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនឹងផ្សាយព័ត៌មានក្លែងក្លាយបែបនេះក្នុងពេលឆាប់ៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែន ចោទថា កងកម្លាំងរុស្ស៊ីអាចប្រើ អាវុធគីមី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


