ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអាចឡើងខ្ពស់ជាងមុនទៅទៀត បើ អឺរ៉ុប ធ្វើរឿងនេះដាក់ រុស្ស៊ី
ដោយដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Nikolay Shulginov, ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍ថា តម្លៃប្រេងអាចឡើងដល់ ១៥០ ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើសហភាពអឺរ៉ុបហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ។

លោក Shulginov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Izvestia ថា “តម្លៃប្រេងក្នុងចន្លោះពី ៨០ ទៅ ១៥០ ដុល្លារក្នុងមួយបារ៉ែលគឺជាគោលការណ៍អាចធ្វើទៅបាន ប៉ុន្តែភារកិច្ចរបស់យើងគឺធានាឲ្យល្អនូវដំណើរការនៃឧស្សាហកម្មប្រេង” ។
លោករដ្ឋមន្ត្រីក៏បានបន្ថែមដែរថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់ប្រេងដល់ប្រទេសជាសម្ព័ន្ធមិត្តក្នុងតម្លៃណាក៏ដោយ” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកបានហាមប្រាមការនាំចូលប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី ប៉ុន្តែសហភាពអឺរ៉ុបនៅតែកំពុងជជែកវែកញែកអំពីរបៀបដាក់កម្រិតលើការនាំចូលប្រេងទៅក្នុងសំណុំវិធានការសេដ្ឋកិច្ចបន្ទាប់របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ លោក Zelensky សុំដោះដូរមិត្តជិតស្និទ្ធរបស់ Putin ដែលទើបចាប់បាន ជាមួយពលរដ្ឋ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


