ព័ត៌មានអន្ដរជាតិ
លោក Zelensky ចង់ជួបលោក Putin ម្ដងទៀតដើម្បីបញ្ចប់សង្គ្រាម
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃសៅរ៍បានអំពាវនាវម្តងទៀតសម្រាប់កិច្ចប្រជុំជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី “បញ្ចប់សង្រ្គាម” ។

លោកបានប្រាប់សន្និសីទសារព័ត៌មាននៅស្ថានីយ៍រថភ្លើងក្រោមដីមួយនៅចំកណ្តាលរដ្ឋធានីអ៊ុយក្រែនថា “អ្នកណាដែលចាប់ផ្តើមសង្រ្គាមនេះ អ្នកនឹងហើយជាអ្នកអាចបញ្ចប់វា ។ ខ្ញុំមិនខ្លាចក្នុងការជួបលោក ពូទីន ទេ ប្រសិនបើវានឹងនាំឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន” ។
លោកបាននិយាយថា “តាំងពីដើមមក ខ្ញុំបានទទូចចង់ពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី ។ មិនមែនថាខ្ញុំចង់ជួបគាត់ទេ គឺខ្ញុំត្រូវជួបគាត់តែម្ដងដើម្បីដោះស្រាយជម្លោះនេះតាមមធ្យោបាយការទូត ។ យើងមានទំនុកចិត្តលើដៃគូរបស់យើង ប៉ុន្តែយើងមិនមានទំនុកចិត្តលើប្រទេសរុស្ស៊ីទេ” ។

លោក Zelensky ក៏បានព្រមានម្តងហើយម្តងទៀតថា ពួកគេនឹងផ្តាច់ការចរចា ប្រសិនបើរុស្ស៊ីសម្លាប់ទាហានអ៊ុយក្រែនដែលនៅសេសសល់នៅក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ Mariupol ដែលត្រូវបានឡោមព័ទ្ធ ។
លោកបាននិយាយថា “ប្រសិនបើកងកម្លាំង ឬសកម្មប្រយុទ្ធរបស់យើងត្រូវបានសម្លាប់នៅក្នុងទីក្រុង Mariupol ហើយប្រសិនបើការធ្វើប្រជាមតិក្លែងក្លាយទាំងនេះត្រូវបានរៀបចំនៅក្នុងតំបន់ Kherson ភាគខាងត្បូង នោះអ៊ុយក្រែននឹងដកខ្លួនចេញពីដំណើរការចរចាណាមួយ” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” មានរយៈពេល ២ ខែហើយ បន្ទាប់ពីការលុកលុយដំបូងបានចាប់ផ្ដើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ ស្ថានកុងស៊ុល រុស្ស៊ី ប្រចាំទីក្រុងញូវយ៉ក រងការគំរាមបំផ្ទុះគ្រាប់បែក
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


