ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន វាយប្រហារទ្រង់ទ្រាយធំ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ
អភិបាលក្រុងមូស្គូ បានបង្ហាញទិន្នន័យថា ដ្រូនអ៊ុយក្រែន ជាង៤០០គ្រឿង បានហោះសំដៅមកវាយប្រហាររដ្ឋធានីរបស់ប្រទេសរុស្ស៊ី ពេញមួយយប់ដល់ព្រឹក ប៉ុន្តែក្នុងនោះ ដ្រូនភាគច្រើន ត្រូវស្ទាក់ជាប់ និងបាញ់កម្ទេចចោល។

ទូរទស្សន៍ RT បានដកស្រង់សម្តីអភិបាលក្រុងមូស្គូ លោក Sergey Sobyanin ដែលបញ្ជាក់ថា ការវាយប្រហារដោយហ្វូងដ្រូននេះ កើតឡើងពីចន្លោះម៉ោង ៨:៣០នាទីយប់ថ្ងៃអាទិត្យ ទី១៩ ដល់ម៉ោង ៥ព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា។
ដ្បិតតែមិនបញ្ជាក់ថា តើមានដ្រូនប៉ុន្មានគ្រឿង ហោះធ្លាយចូលទៅវាយប្រហារបានដល់ទីក្រុងមូស្គូ ប៉ុន្តែលោក Sobyanin ប្រាប់ថា ដ្រូនភាគច្រើនត្រូវស្ទាក់ចាប់បាននៅពីចម្ងាយ ខណៈ ៨៥គ្រឿង ត្រូវបាញ់កម្ទេចពេលមកដល់ជិត រដ្ឋធានី។

កាលពីថ្ងៃសៅរ៍ រុស្ស៊ីក៏ប្រកាសដែរថា ដ្រូនអ៊ុយក្រែន បានសម្លាប់មនុស្ស ៨នាក់ និងជាង ៦០នាក់ទៀតត្រូវរបួស ក្នុងការវាយប្រហារទូទាំងប្រទេស ជាពិសេសបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល។
យោងតាមការបញ្ជាក់ពីមន្ត្រីរុស្ស៊ី, ឃ្លាំងទំនិញខ្នាតយក្សចំនួនពីរ របស់ក្រុមហ៊ុនលក់ទំនិញអនឡាញឈានមុខ Wildberries ត្រូវដ្រូនអ៊ុយក្រែន វាយប្រហារ ហើយដ្រូន ក៏ទម្លាក់គ្រាប់លើដេប៉ូស្តុកប្រេងមួយកន្លែង នៅក្នុងទីក្រុង Noginsk ដែលស្ថិតនៅភាគខាងជើងទីក្រុង Elektrostal ផងដែរ។

តាមសេចក្តីរាយការណ៍របស់ NPR, ការវាយប្រហារនោះ បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបង្ខំឲ្យមានការជម្លៀស មនុស្សជាបន្ទាន់ ចេញពីមន្ទីរពេទ្យសម្ភព និងអគារស្នាក់នៅរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្បែរនោះ។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងជាទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគិតត្រឹមពេលនេះ វាបានឈានចូលដល់ឆ្នាំទី៥ ហើយ។
ហេតុផលចម្បង នៃការសម្រេចចិត្តបើកប្រតិបត្តិការរបស់រុស្ស៊ី ត្រូវបានលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់យ៉ាងច្បាស់ថា គឺដោយសារតែ ការពង្រីកខ្លួនរបស់អង្គការណាតូ និងបញ្ហាតំបន់ Donbas ដែលលោកពូទីន អះអាងថា ប្រជាជននៅទីនោះ រងការធ្វើទុក្ខបុកម្នេញខ្លាំងណាស់ ពីសំណាក់អ៊ុយក្រែន៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


