ព័ត៌មានអន្ដរជាតិ
ប្រទេសណាតូមួយនេះផ្ដល់អាវុធទៅ អ៊ុយក្រែន លំដាប់ទី ២ បន្ទាប់ពីអាមេរិក
បើតាមប្រធានអធិការបតីនៃនាយករដ្ឋមន្ត្រីប៉ូឡូញលោក Michal Dworczyk បាននិយាយកាលពីថ្ងៃចន្ទថា ប៉ូឡូញដែលជាសមាជិករបស់អង្គការណាតូ ជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីសហរដ្ឋអាមេរិកក្នុងបរិមាណសព្វាវុធដែលបានផ្គត់ផ្គង់ដល់អ៊ុយក្រែន ចំពេលមានប្រតិបត្តិការយោធារបស់រុស្ស៊ី ។

លោក Dworczyk បានប្រាប់វិទ្យុប៉ូឡូញ RMF FM ថា “ប្រាកដណាស់ យើងមិនបង្ហាញព័ត៌មានលម្អិតនៃការផ្គត់ផ្គង់នោះទេ ប៉ុន្តែច្បាស់ណាស់ថា ប៉ូឡូញ គឺជាប្រទេសដែលបញ្ជូនអាវុធច្រើនបំផុតទៅកាន់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក ហើយអាវុធប្រភេទខ្លះ ប៉ូឡូញកំពុងនាំមុខអាមេរិកទៀតផង ។
កាលពីថ្ងៃសៅរ៍នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki បានអះអាងថា ទីក្រុង Warsaw កំពុងផ្គត់ផ្គង់សព្វាវុធជាច្រើនប្រភេទដល់ទីក្រុងកៀវ រួមទាំងឧបករណ៍ប្រឆាំងយន្តហោះ និងប្រឆាំងរថពាសដែក ព្រមទាំងអាវុធធុនធ្ងន់ និងគ្រាប់រំសេវផងដែរ ដើម្បីអាចឲ្យអ៊ុយក្រែនអាចក្រោកឈរប្រឆាំងនឹងរុស្ស៊ីបាន ។
ទន្ទឹមនោះលោក Morawiecki បាននិយាយថា ជំនួយយោធារបស់ប្រទេសប៉ូឡូញទៅកាន់អ៊ុយក្រែនឥឡូវនេះមានតម្លៃលើសពី ១.៦ ពាន់លានដុល្លារឯណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


