ព័ត៌មានអន្ដរជាតិ
អាមេរិក និងសម្ព័ន្ធមិត្ត នឹងជួបប្រជុំគ្នា រាល់ខែស្តីពីការបំពាក់អាវុធដល់ អ៊ុយក្រែន
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃអង្គារទី២៦ខែមេសាថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត នឹងជួបប្រជុំគ្នាម្តងក្នុងមួយខែ ដើម្បីពិភាក្សាអំពីតម្រូវការការពារជាតិរបស់អ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយទាហានរុស្ស៊ី។

បន្ទាប់ពីសម័យប្រជុំដំបូងនៃកិច្ចប្រជុំកំពូលអាវុធ លោក Austin និយាយ ថា “ការជួបជុំថ្ងៃនេះ នឹងក្លាយជាក្រុមទំនាក់ទំនងប្រចាំខែ ស្តីពីស្វ័យការពាររបស់អ៊ុយក្រែន”។
លោកបន្ថែមថា “ក្រុមទំនាក់ទំនងនេះ នឹងជាយានជំនិះសម្រាប់ប្រជាជាតិដែលមានសុច្ឆន្ទៈក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើង សម្របសម្រួលជំនួយរបស់យើង និងផ្តោតលើជ័យជម្នះនៃការប្រយុទ្ធនៅថ្ងៃនេះ និងការតស៊ូនាពេលខាងមុខ”។

ប្រទេសចំនួន ៤០ បានចូលរួមកិច្ចប្រជុំកាលពីថ្ងៃអង្គារ នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក Ramstein ភាគនិរតីប្រទេសអាល្លឺម៉ង់ រួមទាំងសមាជិកអង្គការណាតូ ប៉ុន្តែក៏មានប្រទេសមួយចំនួនដូចជាអ៊ីស្រាអែល ជប៉ុន និងអូស្ត្រាលីផងដែរ។
នៅពេលចាប់ផ្តើមកិច្ចចរចា Austin លើកឡើងថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើអ្វីៗ ដើម្បីជួយអ៊ុយក្រែនឲ្យឈ្នះការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងការលុកលុយដោយមិនញញើតរបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


