Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ក្លាយជាប្រទេសនាំចេញផ្លែស្វាយលំដាប់ទី ២ ក្នុងអាស៊ាន

បានផុស

នៅ

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានសម្តែងក្តីរំភើបរីករាយនឹងតម្លៃនៃការនាំចេញផ្លែស្វាយស្រស់របស់ថៃ ដែលបច្ចុប្បន្នកំពុងកើនឡើង ១៥ ភាគរយក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២២ នេះ ដោយធ្វើឲ្យថៃក្លាយជាប្រទេសនាំចេញផ្លែស្វាយលំដាប់ទី ២ ក្នុងអាស៊ាន និងលំដាប់ទី ៧ សម្រាប់ទីផ្សារលើពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឆ្នាំ​ ២០២១ ថៃ​បាន​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ក្នុង​តម្លៃសរុប ​៩៥​ លាន​ដុល្លារ​អា​មេរិក គឺកើនឡើងជាង ៥២ ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ។ ចំណែក ២ ខែដំបូងនៃឆ្នាំ ២០២២ នេះវិញថៃបាននាំចេញផ្លែស្វាយស្រស់មានតម្លៃសរុប ១១ លានដុល្លារអា​មេរិក ពោលកើនឡើង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។

ប្រភពពីព័ត៌មានរបស់នាយកដ្ឋានចរចាពាណិជ្ជកម្មអន្តរជាតិនៃក្រសួង​ពាណិជ្ជកម្មបាន​គួសបញ្ជាក់​ថា ផ្លែ​ស្វាយ​ថៃកំពុងទទួលការ​ពេញ​និយមយ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ពីព្រោះ​ជា​ផ្លែឈើ​ដែល​ផ្តល់ការផលិតបានរហូត​ពេញ​មួយ​ឆ្នាំ និងអាចប្រមូលផលបានដោយមិនរង់ចាំរដូវ ថែមទាំងមានគុណភាពល្អ រសជាតិផ្អែមឆ្ងាញ់ ក្លិនឈ្ងុយ ក៏ដូចជាមានពូជជាច្រើនប្រភេទផងដែរ ។

ជាពិសេសដៃគូសន្ទនាពាណិជ្ជកម្មសេរី (FTA) ទាំង ១៥ ប្រទេសរបស់ថៃ ដែលមានតម្លៃក្នុងការនាំចេញរហូតដល់ ៩៨ ភាគរយនៃផ្លែស្វាយស្រស់ទាំងអស់មាន ប្រទេសអាស៊ានចំនួន ៧ (ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ប្រ៊ុយណេ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ី) ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា ឈីលី ប៉េរូ និងហុងកុង ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ Post Today

ចុចអាន ៖ បិទបញ្ចប់ក្ដី ការស្លាប់របស់ Tangmo គឺដោយសារ ថប់ដង្ហើមពីការលង់ទឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម