ព័ត៌មានអន្ដរជាតិ
មានការផ្ទុះជាច្រើនលើក នៅក្នុងទីក្រុងរបស់ រុស្ស៊ី
យោងតាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា ការផ្ទុះជាច្រើនលើកត្រូវបានគេឮនៅក្នុងទីក្រុង Belgorod នៃប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគខាងជើងព្រំដែនអ៊ុយក្រែន។

នៅក្នុង Telegram, អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយថា លោកបានភ្ញាក់ដឹងខ្លួននៅម៉ោងប្រហែល ៣ទាបភ្លឺថ្ងៃពុធទី២៧ខែមេសានេះ ដោយសារតែសំឡេងផ្ទុះមួយ។
លោកនិយាយថា ពេលកំពុងសរសេរសារបង្ហោះតាមបណ្តាញសង្គម លោកបានឮសំឡេងផ្ទុះដ៏ខ្លាំងចំនួនបីទៀត។

ក្រោយមក លោក Gladkov និយាយថា របាយការណ៍បឋមបង្ហាញថា ឃ្លាំងរំសេវមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះនៅក្នុងតំបន់ជនបទ ហើយគ្មានជនស៊ីវិលស្លាប់ ឬរបួសត្រូវបានគេរាយការណ៍ទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រទេសមួយទៀតនៅអាមេរិកឡាទីន មិនគាំទ្រទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង រុស្ស៊ី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


