ព័ត៌មានអន្ដរជាតិ
ប្រទេសមួយទៀតនៅអាមេរិកឡាទីន មិនគាំទ្រទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង រុស្ស៊ី
លោក Daniel Castillos ឯកអគ្គរដ្ឋទូត អ៊ុយរូហ្គាយ ប្រចាំប្រទេសរុស្ស៊ី បាននិយាយថា ប្រទេស អ៊ុយរូហ្គាយ មិនគាំទ្រទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រឆាំង រុស្ស៊ី ឡើយ។

លោកឯកអគ្គរដ្ឋទូតបាននិយាយថា “ទោះបីជាស្ថានភាពបច្ចុប្បន្ន និងមានការរិះគន់ទាក់ទងនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ ក៏អ៊ុយរូហ្គាយមិនដាក់ និងមិនគាំទ្រទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុណាមួយប្រឆាំង រុស្ស៊ី ដែរ ហើយរក្សាផលប្រយោជន៍ក្នុងការពង្រឹងពាណិជ្ជកម្ម និងរក្សាទំនាក់ទំនងល្អ”។
អ្នកការទូតរូបនេះបន្តថា “វាចាំបាច់ណាស់ ក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែងជាមួយអាជ្ញាធរ និងក្រុមហ៊ុនរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលបង្កើតឡើងដោយទណ្ឌកម្ម និងដើម្បីលើកកម្ពស់ឱកាសថ្មីណាមួយដែលអាចកើតឡើង”។

លោក Castillos និយាយថា “នៅឆ្នាំ២០២១ ក្រុមហ៊ុនអ៊ុយរូហ្គាយ សរុប៨០ បានផ្គត់ផ្គង់ផលិតផលដែលមានតម្លៃ១១៨លានដុល្លារដល់រុស្ស៊ី ខណៈការនាំចូលមានទំហំទឹកប្រាក់ ១០១លានដុល្លារ។ ប្រទេសរុស្ស៊ីគឺជាទីផ្សារលេខមួយរបស់យើង សម្រាប់ការផ្គត់ផ្គង់បឺរ និងជាទីផ្សារទីបី សម្រាប់ការផ្គត់ផ្គង់ឈីសនៅឆ្នាំ២០២១។ ហើយ ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២១ គឺជាទីផ្សារនាំចេញធំបំផុតលំដាប់ទីបួន សម្រាប់ផលិតផលទឹកដោះគោ និងសាច់”។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មប្រឆាំងទីក្រុងមូស្គូ បន្ទាប់ពីរុស្ស៊ី បើកប្រតិបត្តិការយោធានៅអ៊ុយក្រែនក្នុងខែកុម្ភៈ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា យុទ្ធនាការនេះគឺចាប់ផ្តើមឡើង ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍នៅតំបន់ Donbass ដែលប្រព្រឹត្តដោយទីក្រុង កៀវ ហើយសង្កត់ធ្ងន់ថា គោលដៅរបស់ទីក្រុងមូស្គូគឺដើម្បីលុបបំបាត់គោលគំនិតណាស៊ី និងភាពគ្មានយោធារបស់អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ តើលោក Putin និងប្រមុខ UN និយាយអ្វីខ្លះ ក្នុងកិច្ចពិភាក្សានៅ មូស្គូ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


