Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រើប្រាស់ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន ដើម្បីដាក់សម្ពាធ តៃវ៉ាន់ ឲ្យទិញអាវុធរបស់ខ្លួនបន្ថែមទៀត (មានវីដេអូ)

បានផុស

នៅ

សហរដ្ឋអាមេរិក កំពុងប្រើប្រាស់ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន ជាហេតុផល ដើម្បីជំរុញការលក់អាវុធបន្ថែមទៀតទៅឲ្យទីក្រុងតៃប៉ិ ប៉ុន្តែកាសែត New York Times ចុះផ្សាយថា សហរដ្ឋអាមេរិកព្រួយបារម្ភថា សម្ភារយោធាមួយចំនួនដែលកោះនេះចង់បាន គឺមិនស័ក្តិសមសម្រាប់សង្គ្រាមជាមួយចិននោះទេ។

This image has an empty alt attribute; its file name is C3iBKmemy5-ZjeMjCG2iP1m15OW7Yhs-AQhngwEIZ4M-1024x654.jpg

យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើកោះតៃវ៉ាន់ឲ្យបញ្ជាទិញអាវុធដែលផលិតដោយអាមេរិកបន្ថែមទៀត។ កាលពីថ្ងៃសៅរ៍ទី៧ខែឧសភា កាសែត New York Times បានអះអាងថា “មន្ត្រីអាមេរិក និងតៃវ៉ាន់ទាំងពីអតីត និងបច្ចុប្បន្ន និយាយថា អាវុធថ្មីគឺចាំបាច់ជាទីបំផុត ដើម្បីធានាថា កោះតៃវ៉ាន់អាចវាយបក ការលុកលុយរបស់ចិន តាមសមុទ្រ”។

តាមរបាយការណ៍, ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen កំពុងព្យាយាមតម្រង់ទិសកងកម្លាំងយោធារបស់កោះនេះឡើងវិញ ហើយសម្លឹងទៅសហរដ្ឋអាមេរិក ដើម្បីទិញអាវុធខ្លាំងៗមួយចំនួនធំ ដែលពិបាកកំណត់គោលដៅ និងតបត។

This image has an empty alt attribute; its file name is 6173114d4f9d8b0011afbc21.webp

សំណើមួយចំនួនរបស់ក្រុងតៃប៉ិ ដូចជាសំណើសម្រាប់ឧទ្ធម្ភាគចក្រ MH-60R Seahawk របស់ក្រុមហ៊ុន Lockheed Martin ត្រូវបានច្រានចោលដោយសហរដ្ឋអាមេរិក ព្រោះថា​ វាមិនគ្រប់គ្រាន់សម្រាប់សង្គ្រាមប្រឆាំងនឹងយោធាចិននោះទេ។

បុគ្គលិករដ្ឋាភិបាលអាមេរិកម្នាក់ បានពណ៌នាអំពីសកម្មភាពយោធារុស្ស៊ីដែលកំពុងបន្ត ថាជា សញ្ញាដាស់មន្ទីរបញ្ចកោណ ដើម្បីបញ្ជាក់ឲ្យប្រាកដថា កោះតៃវ៉ាន់ត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន។

This image has an empty alt attribute; its file name is 1093482779_0_0_3277_1844_600x0_80_0_0_7d84f6d2257cebaf2b160fb2dad2cc74.jpg

ក្រុមអ្នកជំនាញ​ដែល​គាំទ្រ​អង្គការ​ណាតូជឿថា ​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ​អាច​ជំរុញ​ឲ្យរដ្ឋាភិបាលទីក្រុង​ប៉េកាំង ​បង្រួបបង្រួម​ចិន​ឡើងវិញ​ដោយ​គ្រាប់កាំភ្លើង។

កាលពីថ្ងៃអង្គារសប្តាហ៍មុន ព្រឹទ្ធសមាជិកអាមេរិក Marco Rubio បានណែនាំសេចក្តីព្រាងច្បាប់មួយ ដែលមានបំណងដឹកជញ្ជូនអាវុធឆាប់រហ័សទៅកាន់កោះតៃវ៉ាន់ ដោយអះអាងថា ការលុកលុយរបស់ចិនលើកោះតៃវ៉ាន់ អាចកើតឡើងនៅក្នុងទសវត្សរ៍នេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ តៃវ៉ាន់ កំពុង សិក្សា យុទ្ធសាស្ត្រ សង្គ្រាម ដែល អ៊ុយក្រែន ប្រើ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម