ព័ត៌មានអន្ដរជាតិ
ក្រោយធ្លាក់សេដ្ឋកិច្ចខ្លាំង ថៃបន្ថយការរឹតត្បិតការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរមកពីប្រទេសជាង ៥០
ប្រទេសថៃបានបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរសម្រាប់ពលរដ្ឋមកពី ៥៦ ប្រទេសក្នុងគោលបំណងជំរុញឧស្សាហកម្មទេសចរណ៍ដែលរងគ្រោះដោយសារជំងឺរាតត្បាតរបស់ប្រទេសនេះ ទោះបីជាភ្ញៀវទេសចរនឹងតម្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគាររយៈពេលពីរសប្តាហ៍ក៏ដោយ ។
លោក Taweesin Visanuyothin អ្នកនាំពាក្យក្រុមការងារជំងឺកូវីដ ១៩ របស់ប្រទេសថៃបាននិយាយកាលពីព្រហស្បតិ៍ថា អ្នកទេសចរមកពីប្រទេសនានារួមមានអូស្រ្តាលី បារាំង និងសហរដ្ឋអាមេរិកអាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ប៉ុន្តែត្រូវការលិខិតបញ្ជាក់ដើម្បីបង្ហាញថា ពួកគេមិនមានជំងឺកូវីដ ១៩ រយៈពេល ៧២ ម៉ោង មុនពេលធ្វើដំណើរ និងការកក់សណ្ឋាគារធ្វើចត្តាឡីស័ក ។
លោកបាននិយាយថា ភ្ញៀវទេសចរនឹងត្រូវស្ថិតក្នុងការធ្វើចត្តាឡីស័ករយៈពេល ២ សប្តាហ៍ បន្ទាប់ពីបានមកដល់ ហើយលោកបន្ថែមថា ទិដ្ឋាការធម្មតារយៈពេល ៣០ ថ្ងៃនឹងត្រូវពន្យារដល់ ៤៥ ថ្ងៃ ។
លោក Taweesin បាននិយាយថា ខណៈពេលការធ្វើចត្តាឡីស័ក និងការមកដល់នឹងត្រូវឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ ១៩ ចំនួន ៣ ដង ខណៈលើកមុនតម្រូវឲ្យធ្វើតេស្តត្រឹមតែ ២ ដងប៉ុណ្ណោះ ។
ការកែប្រែនេះធ្វើឡើងនៅពេលសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍ខិតខំជំរុញសកម្មភាពក្នុងស្រុកបន្ថែមទៀត ប៉ុន្តែការហាមឃាត់ការធ្វើដំណើរកំពុងបន្តធ្វើឲ្យភ្ញៀវទេសចរបរទេសភាគច្រើនមានការលំបាក ។
ទន្ទឹមនោះអ្នកនាំពាក្យក្រសួងការបរទេសលោក Tanee Sangrat បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា “ការចូលមកនៃភ្ញៀវទេសចរនឹងជំរុញសេដ្ឋកិច្ចរបស់យើង” ។
បន្ថែមពីនេះអ្នកដំណើរមកពីប្រទេសដទៃទៀតដែលមិនបានរាប់បញ្ចូលក្នុងសេចក្តីប្រកាសខាងនៅតែអាចមានសិទ្ធិទទួលបានទិដ្ឋាការទេសចរណ៍ពិសេសរយៈពេល ៩០ ថ្ងៃ និងលិខិតបញ្ជាក់នៃការចូលប្រទេស ។
ការរឹតត្បិតការចូលប្រទេសថៃបានជួយរក្សាករណីឆ្លងជំងឺកូវីដ ១៩ របស់ប្រទេសនេះក្នុងកម្រិតទាបដោយមានករណីឆ្លងចំនួន ៤,២៨១ ករណី ប៉ុន្តែបានបង្កការខូចខាតផ្នែកសេដ្ឋកិច្ច និងបាត់បង់ការងារជាច្រើន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ចិន មានកាដូធំមួយជូនប្រជាជនសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ចុចអាន ៖ ក្រុមប្រឹក្សាអាមេរិកណែនាំឲ្យចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់