ព័ត៌មានអន្ដរជាតិ
សាលាមត្តេយ្យ ថៃ បង្ខំសិស្សឲ្យស្លៀកឯកសណ្ឋានយោធា កំពុងបង្កកំហឹងពីប្រជាជន
នៅថ្ងៃព្រហស្បតិ៍នេះ ប្រភពព័ត៌មាន The Thaiger បានរាយការណ៍ថា សាលាមត្តេយ្យថៃមួយរងការរិះគន់តាមប្រព័ន្ធអ៊ីនធឺណេតយ៉ាងចាស់ដៃ ចំពោះការបង្ខិតបង្ខំសិស្សឱ្យស្លៀកពាក់ឯកសណ្ឋានយោធា និងឯកសណ្ឋានផ្សេងទៀតរហូតដល់ ៤ឈុត។ ប្រភពបន្តថា សាលានេះជាសាលារដ្ឋ ដែលស្ថិតនៅភាគខាងលិចនៃខេត្ត Kanchanaburi។ មុនពេលចូលរៀនត្រីមាសថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ខែឧសភា ខាងមុខ សាលាបានជូនដំណឹងដល់ឪពុកម្តាយគ្រប់រូប ធ្វើយ៉ាងណាត្រូវទិញឯកសណ្ឋានថ្មីឱ្យខានតែបាន។

សាលាមត្តេយ្យមួយនេះចង់ឱ្យកុមារអាយុពី ៤ ទៅ ៦ ឆ្នាំ ស្លៀកពាក់ឯកសណ្ឋាន ៤ ផ្សេងគ្នារួមមាន ១. ឯកសណ្ឋានសាលាធម្មតា នៅថ្ងៃចន្ទ និងថ្ងៃអង្គារ ២. ឯកសណ្ឋានកីឡា នៅថ្ងៃពុធ ៣. ឯកសណ្ឋានទាហាន នៅថ្ងៃព្រហស្បតិ៍ និង ៤. ឯកសណ្ឋានអាស៊ាន នៅថ្ងៃសុក្រ។
សាលាបានបង្ហោះសេចក្តីប្រកាសអំពីការផ្លាស់ប្ដូរឯកសណ្ឋាននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត ខណៈមហាជនបង្ហាញការមិនពេញចិត្តចំពោះការចំណាយពាក់ព័ន្ធនឹងការទិញឯកសណ្ឋានថ្មីចំនួន ៤ ឈុត ជាពិសេសឈុតយោធាតែម្ដង។ ពួកគេបញ្ចេញមតិមិនយល់ស្រប ដោយ និយាយថា ពួកគេកំពុងរស់នៅប្រទេស ថៃ មិនមែនកូរ៉េខាងជើងទេ។
តាមពិតទៅ ការធ្វើឱ្យក្មេងៗចាប់អារម្មណ៍លើវិស័យយោធា មិនមែនជារឿងថ្មីទេ នៅក្នុងប្រទេសថៃ។ ជារៀងរាល់ឆ្នាំនៅថ្ងៃទិវាកុមារអន្តរជាតិ ឪពុកម្តាយជាច្រើនតែងតែនាំកូនៗ ទៅចូលរួមកម្មវិធីយោធា និងកងទ័ពអាកាស ដើម្បីថតរូបនៅមុខរថក្រោះយោធា និងកាំភ្លើងធំ។ល។
ក្នុងនោះសកម្មភាពទិវាកុមារដែលទាក់ទងនឹងយោធាត្រូវបានទទួលយកជាប្រវត្តិសាស្ត្រ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ វាត្រូវបានចោទសួរដោយសកម្មជននយោបាយ។ ពួកគេបានរិះគន់ថា ទង្វើទាំងនេះជាការឃោសនាដើម្បីលើកទឹកចិត្តកុមារថៃឱ្យចូលបម្រើកងទ័ពនៅពេលពួកគេពេញវ័យ។
យ៉ាងណាមិញ សាលាបានឆ្លើយតបនឹងការរិះគន់ដោយនិយាយថា គោលបំណងនៃការស្លៀកពាក់ឯកសណ្ឋានយោធាគឺតម្រូវសម្រាប់សកម្មភាពសាលាមួយដែលមានឈ្មោះថា “កងទ័ពការពារទឹកដី” ដែលវាមានគោលបំណងលើកកម្ពស់ទឹកចិត្តស្នេហាជាតិ សាសនា និងរាជានិយម៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កូរ៉េខាងជើង ហាមមិនឲ្យស្រីៗស្លៀកខោខូវប៊យរឹបៗ និងលាបពណ៌សក់ អ្នកហ៊ានល្មើសនឹងខ្មាស់គេពេញប្រទេស
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១៥ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


