Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស​ G7​ ប្រាប់​​តាលីបង់​​ឲ្យ​​បញ្ឈប់​​ការ​​រឹត​​ត្បិត​លើ​​សិទ្ធិ​​ស្ត្រី​​​ជា​បន្ទាន់

បានផុស

នៅ

កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន រដ្ឋាភិបាល​តាលីបង់​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​បញ្ជា​ឲ្យ​ស្ត្រី​ភេទ​បិទ​មុខ​របស់​ពួក​គេ​ឲ្យ​ជិត​រាល់​ពេល​ចេញ​ទី​សាធារណៈ​ដែល​បាន​ជំរុញ​​​ឲ្យ​រដ្ឋ​មន្ត្រីការបរទេស​របស់​​ក្រុម​ប្រទេស៧ (G7) ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​ឧសភា អំពាវ​នាវ​ឲ្យ​បញ្ឈប់​​ការ​រឹត​បន្តឹង​លើ​សិទ្ធិ​ស្ត្រី និង​កុមារី​ជា​បន្តាន់។

«ជា​មួយ​នឹង​វិធាន​ការ​ទាំង​នោះ តាលីបង់​កំពុង​បន្ថែម​លើ​ការ​រំលោភ​បំពាន​ដោយ​​​ខ្លួន​ឯង​ពី​សហគមន៍​អន្តរជាតិ»​។ រដ្ឋ​មន្ត្រី​ការ​បរទេស G7 និង​ប្រធាន​​គោល​នយោបាយ​ការ​បរទេស​សហភាព​អឺរ៉ុប​បាន​និយាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ចេញ​ផ្សាយ​ដោយ​ប្រទេស​បារាំង ពួក​គាត់​បាន​អំពាវ​នាវ​ឲ្យ​តាលីបង់​​ចាត់​វិធាន​ការ​ដក​បំរាម​ជា​បន្ទាន់​លើ​ស្ត្រី និងកុមារី ហើយ​គោរព​សិទ្ធិ​របស់​ពួក​គេ។

តាលីបង់​ដែល​បាន​ក្តោប​ក្តាប់​អំណាច​​វិញ បន្ទាប់​ពី​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​ដួល​រលំ​កាល​ពី​ឆ្នាំ​មុន កាល​ពី​ថ្ងៃ​សៅរ៍​បាន​បញ្ជា​ឲ្យ​ស្ត្រីបិទ​ពួក​គេ​ឲ្យ​ជិត​នៅ​ពេល​ចេញ​ទី​សាធារណៈ ដែល​នេះ​ជា​ការ​បង្កើន​​វិធាន​ការ​មួយ​កម្រិត​ទៀត​លើ​ស្ត្រី និង​កុមារី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម