Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky បង្ហាញខ្លួន​ជាមួយ​ភរិយា​ ​លើក​ដំបូង​ ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះឡើង

បានផុស

នៅ

លោក Volodymyr Zelensky ត្រូវបានគេឃើញជាមួយភរិយា លោកស្រី Olena ជាលើកដំបូងចាប់តាំងពីរុស្ស៊ីវាយលុកអ៊ុយក្រែនកាលពីជិតបីខែមុន ខណៈអ្នកទាំងពីរបានចូលរួមពិធីបុណ្យសពប្រធានាធិបតីទីមួយរបស់ប្រទេសក្នុងទីក្រុង កៀវ។

ដោយស្លៀកពាក់ខ្មៅ, លោក Zelenskys ប្រែស្ងប់ស្ងាត់ ប៉ុន្តែមើលទៅហាក់ហត់នឿយ នៅពេលលោកនិងភរិយា ដើររួមគ្នាទៅដាក់ផ្កាលើមឈូសរបស់លោក Leonid Kravchuk។ លោក Kravchuk បានទទួលមរណភាពកាលពីចុងសប្តាហ៍នៅ អាយុ ៨៨ ឆ្នាំបន្ទាប់ពី មានជំងឺយូរមកហើយ។

អ្នកទាំងពីរត្រូវបានចូលរួមដោយឥស្សរជនផ្សេងទៀត រួមទាំងអភិបាលក្រុង កៀវ លោក Vitaly Klitschko ផងដែរនៅពេលដែលពិធីបុណ្យសពបានធ្វើឡើងនៅវិមាន Ukrainian House កាលពីថ្ងៃអង្គារទី១៧ខែឧសភា ក្នុងទីក្រុងមួយដែលនៅតែព្យាយាមស្តារឡើងវិញពីការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការដណ្តើមយក។

ការបង្ហាញខ្លួនរបស់លោកស្រី Olena កើតឡើងមួយខែ បន្ទាប់ពីលោកស្រីបង្ហាញថា លោកស្រីបាននិយាយជាមួយស្វាមីតាមទូរសព្ទចាប់តាំងពីសង្គ្រាមផ្ទុះឡើង ដោយសារខ្លាចថា ការទៅចូលរួមជាមួយគាត់នៅរដ្ឋធានីអ៊ុយក្រែន នឹងធ្វើឲ្យលោកស្រី និងកូនតូចពីរនាក់របស់ពួកគេប្រឈមនឹងការស្លាប់។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើពេលណា លោកស្រីត្រលប់មកទីក្រុង កៀវ វិញប៉ុន្តែប្តីប្រពន្ធមួយគូនេះ បានបែកគ្នាអស់រយៈពេលយ៉ាងតិចប្រាំមួយសប្តាហ៍មកហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក ពូទីន ថា អឺរ៉ុបសម្លាប់សេដ្ឋកិច្ចខ្លួនឯង ដោយការដាក់ទណ្ឌកម្ម រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម