ព័ត៌មានអន្ដរជាតិ
ចោរ៧នាក់ប្លន់នាវាដឹកប្រេងនៅ អង់គ្លេស
មនុស្ស៧នាក់ត្រូវបានឃុំខ្លួននៅពេលកងកម្លាំងយោធាសម្រុកចូលនាវាដឹកប្រេងមួយគ្រឿងដែលគេសង្ស័យថា បានប្លន់យកពីកោះ Wight នៃប្រទេស អង់គ្លេស។
សមាជិកដប់ប្រាំមួយនាក់នៃសេវាទូកពិសេស (SBS) បានបញ្ចប់ការប្រឈមមុខគ្នារយៈពេល១០ម៉ោងដែលបានចាប់ផ្តើមនៅពេលចោរប្លន់ជិះលើនាវា Nave Andromeda ចុះបញ្ជីនៅប្រទេសលីបេរីយ៉ាត្រូវបានគេរាយការណ៍ថា បង្កអំពើហិង្សា។

ចោរប្លន់ដែលជាជនជាតិនីហ្សេរីយ៉ាស្វែងរកសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេសត្រូវបានប្រគល់ទៅឲ្យប៉ូលិស Hampshire កាលពីយប់ថ្ងៃអាទិត្យ (ថ្ងៃចន្ទនៅកម្ពុជា)។
សមាជិកនាវិកទាំង២២នាក់ត្រូវបានរកឃើញថាមានសុវត្ថិភាព។

អ្នកឆ្លើយឆ្លងព័ត៌មានផ្នែកការពារជាតិរបស់ BBC លោក Jonathan Beale បាននិយាយថា កងកម្លាំងចក្រភពអង់គ្លេសបានចុះលើនាវាតាមខ្សែពួរពីឧទ្ធម្ភាគចក្ររបស់កងទ័ពជើងទឹកចំនួន៤គ្រឿងនៅពេលយប់។
ក្រសួងការពារជាតិបានហៅឧប្បត្តិហេតុនេះថាជា ការប្លន់និងបាននិយាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិ Ben Wallace និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Priti Patel បានអនុញ្ញាតឲ្យមានប្រតិបត្តិការនេះដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់ប៉ូលិស។

នាវាដែលមានប្រវែង២២៨ម៉ែត្រនេះត្រូវបានគេដឹងថា បានចាកចេញពីទីក្រុង Lagos ក្នុងប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃទី៥ខែតុលាហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់រោងចក្រចម្រាញ់ប្រេង Fawley ក្បែរទីក្រុង Southampton។
នៅពេលវាទៅជិតដល់គោលដៅនៅភាគខាងកើតនៃកោះ Wight កាលពីព្រឹកថ្ងៃអាទិត្យ វាត្រូវបានគេរាយការណ៍ថា មានចោរចំនួនប្រាំពីរនាក់ប្លន់នាវាដោយប្រើអំពើហិង្សា៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


