ព័ត៌មានអន្ដរជាតិ
ជំងឺអុតស្វារកឃើញដំបូងនៅអូស្ត្រាលី
នៅថ្ងៃសុក្រ ទី២០ ខែឧសភានេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ពីការរកឃើញករណីជំងឺអុតស្វា (monkeypox) លើកដំបូងដែលជាអ្នកវិលត្រឡប់មកពីប្រទេសអង់គ្លេសកាលពីពេលថ្មីនេះ។
មន្ទីរសុខាភិបាលសុខភាពរដ្ឋ Victoria បានឲ្យដឹងថា បុរសម្នាក់ក្នុងវ័យ៣០ឆ្នាំបានមកដល់ទីក្រុង Melbourne កាលពីថ្ងៃចន្ទមានមេរោគជំងឺអុតស្វា ខណៈករណីមួយទៀតត្រូវបានបញ្ជាក់នៅទីក្រុងស៊ីដនី ចំពោះបុរសអាយុ៤០ឆ្នាំដែលទើបតែធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប។

មន្ត្រីសុខាភិបាលបាននិយាយថា បុរសទាំងពីរកើតមានរោគសញ្ញាស្រាល បន្ទាប់ពីវិលត្រឡប់ទៅដល់អូស្ត្រាលីវិញជាមួយនឹងរោគសញ្ញាជំងឺអុតស្វា។
«គ្រាន់តែដើម្បីធានាដល់សហគមន៍ វាមិនដូចទៅនឹងជំងឺកូវីដ ឬជំងឺផ្តាសាយឡើយ»។ ប្រធានមន្ទីរសុខាភិបាលរដ្ឋ New South Wales លោក Kerry Chant បានប្រាប់អ្នកកាសែត។
ករណីជំងឺអុតស្វាត្រូវបានគេរកឃើញជាច្រើនប្រទេសនៅតំបន់អឺរ៉ុបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះគឺអង់គ្លេស អ៉ីតាលី ព័រទុយហ្គាល អេស្ប៉ាញ កាណាដា និងសហរដ្ឋអាមេរិក ហើយឥឡូវនេះឈានចូលអាស៊ីគឺអូស្ត្រាលី។
ជំងឺអុតស្វាជាវីរុសដែលបណ្តាលឲ្យមានរោគសញ្ញាក្តៅខ្លួន ក៏ដូចជាកន្ទួលរដិបរដុបប្លែកៗ។ វាជាទូទៅមានអាការស្រាល ទោះជាមានប្រភេទចម្លងពីរសំខាន់គឺ ប្រភេទកុងហ្គោ ដែលឈឺធ្ងន់ធ្ងរដែលអាចបណ្តាលឲ្យស្លាប់១០% និងប្រភេទអាហ្វ្រិកខាងលិចដែលអាចបណ្តាលឲ្យស្លាប់តែ១%។ ករណីកើតមាននៅចក្រភពអង់គ្លេសហោចណាស់ត្រូវបានរាយការណ៍ថា ជាប្រភេទអាហ្វ្រិកខាងលិច។
លោក Jimmy Whitworth សាស្ត្រាចារ្យសុខភាពសាធារណៈនៅសាលាពេទ្យអនាម័យ និងត្រូពិចទីក្រុងឡុងដ៍ (LSHTM) បានលើកឡើងថា ៖«វាមិនធម្មតាខ្លាំង។ ជាប្រវត្តិ មានករណីនាំចេញតិចតូចណាស់។ វាបានកើតឡើងតែ៨ដងប៉ុណ្ណោះពីមុនក្នុងឆ្នាំនេះ»។
ប្រទេសព័រទុយហ្គាល់មានករណី៥នាក់ដែលត្រូវបានបញ្ជាក់ និងប្រទេសអេស្ប៉ាញមាន២៣ករណី។ គ្មានប្រទេសណារាយការណ៍ពីករណីកើតមានពីមុនទេ។
មេរោគនេះអាចឆ្លងបានតាមការទំនាក់ទំនងជិតស្និទ្ធ។ ទាំងការសាយភាយចេញពីសត្វពាហនៈ និងជាទូទៅតិចរវាងមនុស្ស។ វាត្រូវបានរកឃើញលើកដំបូងនៅក្នុងសត្វស្វាកាលពីឆ្នាំ១៩៥៨ ដូច្នេះហើយបានជាសត្វនេះត្រូវបានគេដឹងថា ជាប្រភពនៃការចម្លងសំខាន់។
ការចម្លងនៅពេលនេះកំពុងធ្វើឲ្យអ្នកជំនាញងឿឆ្ងល់ ពីព្រោះករណីមួយចំនួននៅអង់គ្លេស មាន៩ករណីគិតត្រឹមថ្ងៃទី១៨ ខែឧសភា គឺមិនដឹងប្រភពទាក់ទងគ្នាពីមួយទៅមួយឡើយ។ មានតែមួយករណីប៉ុណ្ណោះរកឃើញកាលពីថ្ងៃទី៦ ខែឧសភាជាអ្នកធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា។

ដូច្នេះហើយ អ្នកជំនាញបានព្រមានថា ការឆ្លងកាន់តែទូលំទូលាយ ប្រសិនបើករណីឆ្លងមិនត្រូវបានរាយការណ៍។
ការដាសតឿនរបស់ទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេសក៏បានគូសបញ្ជាក់ថា ករណីរកឃើញថ្មីៗនេះគឺភាគច្រើនក្នុងចំណោមបុរសភេទទី៣ បុរសស្រឡាញ់ភេទដូចគ្នា និងផ្តល់ដំបូន្មានឲ្យក្រុមមនុស្សទាំងនេះមានការប្រុងប្រយ័ត្ន។
អង្គការសុខភាពពិភពលោកបាននិយាយក្នុងសប្តាហ៍នេះថា ឥឡូវនេះ អ្នកវិទ្យាសាស្ត្ររៀបចំវីរុសនេះដើម្បីឲ្យឃើញថាតើវាមានទាក់ទងយ៉ាងណា។
សេណារីយ៉ូមួយស្ថិតនៅពីក្រោយនៃករណីកើនឡើងគឺពាក់ព័ន្ធនឹងការធ្វើដំណើរកើនឡើង ដោយសារការរឹតត្បិតជំងឺកូវីដ-១៩ត្រូវបានបញ្ចប់។
លោកសាស្ត្រាចារ្យ Whitworth មានប្រសាសន៍ថា ៖«ទ្រឹស្តីការងាររបស់ខ្ញុំគឺថា វាមានច្រើននៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល ការធ្វើដំណើរកំពុងបន្ត ហើយនោះជាមូលហេតុដែលយើងឃើញករណីកើនឡើង»។
ជំងឺអុតស្វាបានធ្វើឲ្យអ្នកជំនាញរោគសាស្ត្រដាក់ការប្រុងប្រយ័ត្ន ពីព្រោះវាស្ថិតក្នុងសន្តានជំងឺអុតស្វាយ ទោះជាវាមិនបណ្តាលឲ្យឈឺធ្ងន់ក៏ដោយ។
យោងតាមអ្នកស្រី Anne Rimoin សាស្ត្រាចារ្យរោគសាស្ត្រនៅសាកលវិទ្យាល័យ UCLA ក្នុងរដ្ឋកាលីហ្វញ៉ា បានលើកឡើងថា ជំងឺអុតស្វាយត្រូវបានលុបបំបាត់ដោយវ៉ាក់សាំងក្នុងឆ្នាំ១៩៨០ ហើយការចាក់វ៉ាក់សាំងត្រូវបានរំសាយចោល។ ប៉ុន្តែវ៉ាក់សាំងនោះក៏អាចប្រឆាំងនឹងជំងឺអុតស្វាផងដែរ ដូច្នេះការកាត់បន្ថយយុទ្ធនាការចាក់វ៉ាក់សាំងអាចជាកត្តាបណ្តាលឲ្យជំងឺអុតស្វាងើបឡើងវិញ។

ប៉ុន្តែអ្នកជំនាញបានដាស់តឿនដល់ប្រជាពលរដ្ឋកុំឱ្យមានការភិតភ័យ។
«បញ្ហានេះនឹងមិនបង្កឲ្យមានការរាតត្បាតទូទាំងប្រទេសដូចជាជំងឺកូវីដទេ ប៉ុន្តែវាជាការផ្ទុះឡើងនៃជំងឺធ្ងន់ធ្ងរមួយ – ហើយយើងទាំងអស់គ្នាគួរយកចិត្តទុកដាក់»។ លោក Whitworth បានបញ្ជាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៥ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


