Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំងឺកូវីដកូរ៉េខាងត្បូង ៦ នាក់ស្លាប់ ក្រោយរង់ចាំគ្រែមន្ទីរពេទ្យយូរពេក

បានផុស

នៅ

មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយកាលពីថ្ងៃសុក្រ ទី ១៨ ខែធ្នូថា អ្នកជំងឺកូវីដចំនួន ៦ នាក់បានស្លាប់នៅប្រទេសកូរ៉េខាងត្បូងក្នុងខែនេះ ខណៈពេលកំពុងរង់ចាំគ្រែមន្ទីរពេទ្យ ហើយមនុស្សរាប់រយនាក់មិនអាចទទួលបានការព្យាបាល ដោយសារករណីឆ្លងកើនឡើងលើសលប់លើប្រព័ន្ធសុខាភិបាល ។

ម្នាក់ក្នុងចំណោមអ្នកដែលបានស្លាប់កំពុងរង់ចាំគ្រែមន្ទីរពេទ្យគឺនៅផ្ទះក្នុងរដ្ឋធានីសេអ៊ូល បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃសៅរ៍ ខណៈ ៣ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមណ្ឌលថែទាំមួយក្នុងខេត្ត Gyeonggi ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា មានមនុស្សស្លាប់ ២ នាក់ផ្សេងទៀតនៅក្នុងខែធ្នូ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតភ្លាមៗទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Park Yoo-mi មន្ត្រីធ្វើចត្តាឡីស័ករបស់រដ្ឋាភិបាលទីក្រុងសេអ៊ូលបានប្រាប់សន្និសីទកាសែតថា “យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ និងមានអារម្មណ៍ទទួលខុសត្រូវខ្ពស់ ។ ក្រុមឆ្លើយតបនៅនឹងកន្លែងក្នុងទីក្រុងសេអ៊ូលបានជួបប្រទះការលំបាកក្នុងការបែងចែកគ្រែ ដោយសារការកើនឡើងនៃករណីឆ្លងដែលបានបញ្ជាក់ និងការផ្ទុកលើសចំនួននៅក្នុងប្រព័ន្ធរដ្ឋបាល និងវេជ្ជសាស្ត្រចាប់តាំងពីដើមខែធ្នូមក” ។

ស្របពេលជាមួយគ្នានេះលោកស្រី Park ក៏បានប្តេជ្ញាពង្រឹងប្រព័ន្ធសុខភាពសាធារណៈផងដែរ និងបាននិយាយថា អ្នកជំងឺ ៥៨០ នាក់កំពុងរង់ចាំគ្រែនៅទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រ ខណៈដែល ២២៧ នាក់ក្នុងចំណោមពួកគេបានរង់ចាំយ៉ាងហោចណាស់ពីរថ្ងៃ ។

មន្ត្រីសុខាភិបាលបានព្រមានថា ការកើនឡើងដែលមិនធ្លាប់មានពីមុនមកនៅក្នុងករណីធ្ងន់ធ្ងរបែបនេះបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលដោយគ្រែថែទាំចាំបាច់មានចំនួនតិចតួចប៉ុណ្ណោះ ។

ទន្ទឹមនឹងនេះដែររដ្ឋាភិបាលកំពុងតែព្រួយបារម្ភអំពីថាតើត្រូវរឹតបន្តឹងគម្លាតសង្គមដែលមានន័យថានឹងបញ្ជាឲ្យអាជីវកម្មចំនួន ១.២ លានកន្លែងត្រូវផ្អាកប្រតិបត្តិការ ។

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១,០៦២ ករណីកាលពីថ្ងៃសុក្រដែលជាចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុន នៅពេលដែលរដ្ឋាភិបាលមានការព្រួយបារម្ភចំពោះការរឹតត្បិតតឹងរ៉ឹង និងបានព្រមានដល់អាជីវកម្មនានាក្នុងការព្យាយាមបញ្ជាទិញ ។

ទិន្នន័យពីទីភ្នាក់ងារទប់ស្កាត់ និងបង្ការជំងឺកូរ៉េ (KDCA) បានបង្ហាញថា ចំនួនឆ្លងប្រចាំថ្ងៃគឺលើសពី ១,០០០ ករណីសម្រាប់ថ្ងៃទីបីជាប់គ្នាជាលើកទីដំបូង ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៤៧,៥១៥ ករណី និងមានអ្នកស្លាប់ចំនួន ៦៥០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម