ព័ត៌មានអន្ដរជាតិ
អាមេរិក ជាប្រទេសតែមួយគត់មានជនស៊ីវិលប្រើប្រាស់កាំភ្លើងច្រើនជាងគេ លើលោក
អង្គការស្ទាបស្ទង់អាវុធខ្នាតតូច (SAS) ដែលមានមូលដ្ឋាននៅប្រទេសស្វីសបាននិយាយថា សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលជនស៊ីវិលមានកាំភ្លើងប្រើប្រាស់ច្រើនជាងគេ ។

សារព័ត៌មាន CNN បានរាយការណ៍ដោយដកស្រង់ការស្ទង់មតិនេះថា អាមេរិកក៏ជាប្រទេសតែមួយគត់ផងដែរដែលមានការបាញ់ប្រហារទ្រង់ទ្រាយធំកើតឡើងយ៉ាងតិចម្ដងជារៀងរាល់ឆ្នាំ ។
ការស្រាវជ្រាវរបស់ SAS ប៉ាន់ប្រមាណថា ជនជាតិអាមេរិកមានកាំភ្លើងចំនួន ៣៩៣ លានដើមក្នុងចំណោមកាំភ្លើងសរុប ៨៥៧ លានដើម ហើយតួលេខនេះត្រូវគ្នាទៅនឹង ៤៦ ភាគរយនៃកាំភ្លើងសរុបនៅក្នុងពិភពលោក ។

របាយការណ៍បាននិយាយថា កាំភ្លើងចំនួន ១២០.៥ ដើមគឺមានក្នុងដៃចំណោមជនជាតិអាមេរិក ១០០ នាក់ ដែលជាតួលេខគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានការបាញ់ប្រហារដ៏ធំកាលពីថ្ងៃអង្គារនៅឯសាលាបឋមសិក្សា Robb ក្នុងរដ្ឋតិចសាស់ ដែលបានសម្លាប់មនុស្ស ២១ នាក់ភាគច្រើនជាកុមារ ។
ចំណែកកោះ Falkland ស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានកាំភ្លើងប្រហែល ៦២ ដើមក្នុងមនុស្ស ១០០ នាក់ ខណៈយេម៉ែនដែលជាប្រទេសរ៉ាំរ៉ៃដោយសង្រ្គាមមានអត្រាកាន់កាប់កាំភ្លើងខ្ពស់បំផុតទី ៣ ពោលមានកាំភ្លើង ៥៣ ដើមក្នុងមនុស្ស ១០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ខ្មាន់កាំភ្លើងរដ្ឋតិចសាស់ ដើរចូលទៅបាញ់ក្នុងសាលា ដោយមិនមានការរារាំងអ្វីទាំងអស់
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


