ព័ត៌មានអន្ដរជាតិ
អតីតបវរកញ្ញាអង់គ្លេស សុខចិត្តបោះចោលមកុដ ទៅជួយសាកលវិទ្យាល័យ Oxford ផលិតវ៉ាក់សាំងកូវីដ
អតីតបវរកញ្ញាអង់គ្លេសនាង Carina Tyrrell បានបោះបង់ចោលមកុដហើយបានចំណាយពេលមួយឆ្នាំចុងក្រោយនេះក្នុងការស្រាវជ្រាវនៅសកលវិទ្យាល័យ Oxford ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
វេជ្ជបណ្ឌិត Carina អាយុ៣១ឆ្នាំគឺជាផ្នែកមួយនៃក្រុមរបស់ Oxford ដែលកំពុងធ្វើការដើម្បីធានាឲ្យមានវ៉ាក់សាំងការពារវីរុសកូរ៉ូណាដែលមានសុវត្ថិភាពអាចប្រើការបាន។
ក្រុមរបស់នាងបានទទួលខុសត្រូវលើការងារវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer, Moderna និង Oxford AstraZeneca។
រួមជាមួយអ្នកវិទ្យាសាស្ត្រនិងវេជ្ជបណ្ឌិតផ្សេងទៀត នាង Carina បានធ្វើការដើម្បីស្វែងរកវ៉ាក់សាំងដែលសមស្របបំផុតហើយធ្វើឲ្យប្រាកដថា វាមានថវិកាត្រឹមត្រូវ។
និយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់នាង, Carina បាននិយាយថា វាជាការងាររបស់នាងដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានគេបោះបង់ចោលនោះទេហើយធានាថា វ៉ាក់សាំងនឹងមានប្រសិទ្ធភាពចំពោះមនុស្សគ្រប់គ្នា។
ទោះបីជានាងខិតខំប្រឹងប្រែងធ្វើការជាមួយការងារវ៉ាក់សាំងក៏ដោយ, Carina បាននិយាយថា នាងនៅតែគាំទ្រទាំងការប្រឡងបវរកញ្ញាពិភពលោកនិងបវរកញ្ញាអង់គ្លេស។
Carina បានជាប់ចំណាត់ថ្នាក់លេខ៤ក្នុងការប្រកួតបវរកញ្ញាពិភពលោកនៅឆ្នាំដដែលនោះហើយបាននិយាយថា នាងនៅតែធ្វើជាគណកម្មការសម្រាប់ការប្រកួតបវរកញ្ញាអង់គ្លេស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង