Connect with us

ព័ត៌មានអន្ដរជាតិ

ទូត រុស្ស៊ី នៅអង់គ្លេសបញ្ជាក់ពីលទ្ធភាពប្រើ ឬមិនប្រើអាវុធនុយក្លេអ៊ែរនៅ អ៊ុយក្រែន

បានផុស

នៅ

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង់គ្លេសបានច្រានចោលនូវលទ្ធភាពដែលទីក្រុងមូស្គូនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅអ៊ុយក្រែន ព្រោះតែអាវុធ​ប្រភេទ​នេះ​អាច​ប្រើ​បានតែ​ក្នុងរយៈ​ចម្ងាយ​ខ្លីប៉ុណ្ណោះ ។

លោកឯកអគ្គរដ្ឋទូត Andrei Kelin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឯកអគ្គរដ្ឋទូត Andrei Kelin បានប្រាប់ BBC កាលពីថ្ងៃអាទិត្យថា យោងតាមគោលលទ្ធិយោធារុស្ស៊ី អាវុធបែបនេះមិនត្រូវបានប្រើនៅក្នុងជម្លោះប្រភេទនេះនោះទេ ។

លោកបានបន្ថែមថា ប្រទេសរុស្ស៊ីមានបទប្បញ្ញត្តិដ៏តឹងរ៉ឹងបំផុតលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ហើយវាប្រើជាចម្បងនៅពេលដែលរដ្ឋមានគ្រោះថ្នាក់ប៉ុណ្ណោះ ហើយវា​មិន​មាន​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​យោធាបច្ចុប្បន្ននៅអ៊ុយក្រែន​ទេ” ។

នៅពេលសួរអំពីការប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែន លោក Kelin បាននិយាយថា ប្រទេសរុស្ស៊ីនឹងដោះស្រាយវាជាមួយនឹងប្រតិបត្តិការធម្មតា និងមានកំណត់ ។

ទន្ទឹមនោះ ការអត្ថាធិប្បាយរបស់លោក Kelin ធ្វើឡើង ចំពេលមានការព្រួយបារម្ភជាខ្លាំងពីអន្តរជាតិអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររបស់លោកមានការប្រុងប្រយ័ត្ន ជាពិសេសនៅក្នុងប្រតិបត្តិយោធាពិសេសកាលពីខែកុម្ភៈ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិយោធាពិសេស” បានអូសបន្លាយពេលជាង ៣ ខែហើយ បន្ទាប់ពីផ្ទុះការវាយលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ៊ុយក្រែន កំពុងរៀបចំផែនការប្រើ “អាវុធគីមី” ហើយទម្លាក់កំហុសលើ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

មិន​ពេញ​ចិត្ត​តម្លៃ​ទូទាត់​សំណង​ធានារ៉ាប់រង​ អាច​ប្តឹង​មក​និយ័តករ​ធានារ៉ាប់រង​កម្ពុជា

ព័ត៌មានជាតិ៣ នាទីutes មុន

រាជរដ្ឋាភិបាលកម្ពុជា បង្កើតពានរង្វាន់ជាលើកដំបូង វាយតម្លៃរោងចក្រសហគ្រាស នៅកម្ពុជា ដែលមានភាពសុខសាន្ត ដើម្បីអបអរទិវាពលកម្មអន្តរជាតិ១ឧសភា

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

មនុស្ស​រាប់​សិបម៉ឺន​នាក់​តម្រង់​ជួរ​១០គីឡូ​ដី​នៅ​ស្រីលង្កា ដើម្បី​ចាំ​មើល​ធ្មេញ​ស័ក្ដិសិទ្ធិ​មួយ​គ្រាប់

ព័ត៌មានជាតិ១២ នាទីutes មុន

កម្ពុជាប្ដេជ្ញាសម្រេចឱ្យបានគោលដៅគ្មានជំងឺគ្រុនចាញ់ មុនដាច់ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ចិន​៖ គ្មានការចរចាណាមួយ​ជាមួយ​អាមេរិកលើបញ្ហាពន្ធដូច ត្រាំ និយាយ នៅឡើយទេ

ព័ត៌មានជាតិ២០ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

សន្តិសុខសង្គម១៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម