Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា ការបញ្ជូនអាវុធរបស់ អាមេរិក ទៅឲ្យ អ៊ុយក្រែន ដូច “ចាក់សាំង បន្ថែមលើភ្លើងកំពុងឆេះ”

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា ការបញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យអ៊ុយក្រែនដូច “ចាក់សាំងបន្ថែមលើភ្លើងកំពុងឆេះ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា ការផ្គត់ផ្គង់បែបនេះនឹងមិនបម្រើដល់ការជំរុញថ្នាក់ដឹកនាំអ៊ុយក្រែនឲ្យបន្តការចរចាសន្តិភាពឡើងវិញនោះទេ ហើយទីក្រុងមូស្គូចាត់ទុកការសម្រេចចិត្តនេះថាជា “ផលអវិជ្ជមាន” ។

លោកក៏បានសង្កត់ធ្ងន់ដែរថា ទីក្រុងមូស្គូមិនមានទំនុកចិត្តលើការធានារបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដែលថា ទីក្រុងកៀវនឹងមិនប្រើប្រាស់គ្រាប់រ៉ុកកែតរយៈចម្ងាយឆ្ងាយច្រើនគ្រាប់ដើម្បីបើកការវាយប្រហារលើទឹកដីរុស្ស៊ីនោះទេ ។

លោក Peskov បាននិយាយថា “ដើម្បីទុកចិត្តពីការធានានេះ យើងត្រូវតែមានការសន្យា ប៉ុន្តែកន្លងមកអ៊ុយក្រែនមិនបានធ្វើតាមការសន្យាបែបនេះទាល់តែសោះ” ។

ចំណែកស្របពេលដែលមានការខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីទប់ស្កាត់ការកើនឡើងតម្លៃស្បៀងអាហារវិញ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបាននិយាយថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីជួយក្នុងការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនទៅកាន់ដែនទឹកអន្តរជាតិ ។

ជាចុងក្រោយលោក Peskov បានសម្ដែងការគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រទេសតួកគីក្នុងការសម្រុះសម្រួលលើបញ្ហានេះ ខណៈទាំងទីក្រុងមូស្គូ និងទីក្រុងកៀវក៏ចាត់ទុករឿងនេះជាផលវិជ្ជមានផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុមួយទៀតឈ្នះសង្គ្រាមលើ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម