ព័ត៌មានអន្ដរជាតិ
ស្លាប់កើនដល់៣០នាក់ ក្នុងអគ្គិភ័យនៅ បង់ក្លាដែស
ចំនួនអ្នកស្លាប់បានកើនឡើងដល់៣០នាក់ហើយ ខណៈរាប់រយនាក់ទៀតរងរបួស ក្នុងអគ្គិភ័យ និងការផ្ទុះដ៏ធំមួយនៅឯឃ្លាំងស្តុកទំនិញ ជិតទីក្រុង Chittagong ប្រទេសបង់ក្លាដែស។

មានមនុស្សរាប់រយនាក់បានមកជួយពន្លត់ភ្លើង នៅពេលដែលកុងតឺន័រជាច្រើន បានផ្ទុះក្នុងទីក្រុង Sitakunda។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការឆេះនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែគេគិតថា កុងតឺន័រខ្លះមានផ្ទុកសារធាតុគីមី។

មន្ទីរពេទ្យក្នុងតំបន់កំពុងពោរពេញដោយអ្នករបួស និងបានអំពាវនាវសុំការបរិច្ចាគឈាម។
អ្នករបួសជាច្រើន ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយមានការរលាកគ្របដណ្តប់ពី ៦០% ទៅ ៩០% លើរាងកាយរបស់ពួកគេ។

គួរបញ្ជាក់ថា អគ្គិភ័យគឺជារឿងធម្មតានៅក្នុងប្រទេសបង់ក្លាដែស។ កាលពីឆ្នាំមុន មនុស្សយ៉ាងតិច៣៩នាក់បានស្លាប់ បន្ទាប់ពីស្រឡាងមួយគ្រឿង បានឆាបឆេះនៅភាគខាងត្បូង ប្រទេស។ ហើយនៅដើមឆ្នាំដដែលនោះ មនុស្សយ៉ាងតិច៥២នាក់បានស្លាប់ ដោយសារភ្លើងឆេះរោងចក្រនៅតំបន់ Rupganj ក្បែររដ្ឋធានី ដាកា។
កម្មករចំនួន ៣នាក់ ក៏ត្រូវបានសម្លាប់ផងដែរ ក្នុងឆ្នាំ ២០២០ បន្ទាប់ពីធុងប្រេងមួយបានផ្ទុះនៅក្នុងឃ្លាំងស្តុកកុងតឺន័រមួយផ្សេងទៀតនៅទីក្រុង Patenga មិនឆ្ងាយពីទីក្រុង Chittagong៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឆេះឃ្លាំងកុងតឺន័រនៅ បង់ក្លាដែស ស្លាប់និងរបួសមនុស្សជាង ១០០នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


