ព័ត៌មានអន្ដរជាតិ
អាមេរិកទទួលស្គាល់ចំណូលថាមពលរុស្ស៊ីកើនឡើង ក្រោយរងទណ្ឌកម្ម
សហរដ្ឋអាមេរិកបានទទួលស្គាល់ប្រាក់ចំណូលពីថាមពលរបស់ប្រទេសរុស្ស៊ីបានកើនឡើងច្រើនជាងមុនពេលទទួលរងទណ្ឌកម្មពីប្រទេសលោកខាងលិច ដោយសារការវាយប្រហារលើប្រទេសអ៊ុយក្រែន។
លោក Amos Hochstein ទីប្រឹក្សាអាមេរិកជាន់ខ្ពស់សម្រាប់សន្តិសុខថាមពលសកលបានប្រាប់អ្នកដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃថាមពលជាសកលបានកើនឡើងរួចហើយ និងកាន់តែកើនឡើងខ្លាំងថែមទៀត បន្ទាប់ពីប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ី។

ពេលសួរថាតើ រដ្ឋាភិបាលទីក្រុងមូស្គូកំពុងទទួលបានប្រាក់ចំណូលពីការធ្វើពាណិជ្ជកម្មប្រេង និងឧស្ម័នច្រើនជាងពេល៧ខែមុនទេ? លោក Hochstein បានឆ្លើយថា ៖«រឿងនេះ ខ្ញុំមិនអាចបដិសេធបានទេ»។ មន្ត្រីរូបនេះបានកំពុងនិយាយទៅកាន់គណៈកម្មាធិការព្រឹទ្ធសភាស្តីពីកិច្ចសហប្រតិបត្តិការអឺរ៉ុប និងសន្តិសុខតំបន់។
អាមេរិកបានដាក់បំរាមតឹងរ៉ឹលើការនាំចូលទាំងអស់អំពីប្រេងឆៅរុស្ស៊ី ផលិតផលប្រេងមួយចំនួន ឧស្ម័នធម្មជាតិរាវ និងធ្យូងថ្ម តាំងពីដើមខែមីនាមកម្ល៉េះ ដែលជាផ្នែកមួយនៃទណ្ឌកម្មបណ្តាលមកពីសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។
បើទោះជាទទួលរងទណ្ឌកម្មយ៉ាងណា សមាជិកសភារដ្ឋ Dama របស់រុស្ស៊ី លោក Vyacheslav Volodin បាននិយាយថា ការបញ្ជូនប្រេងពីរុស្ស៊ីទៅអាមេរិកបានកើនឡើងស្ទើរពីរដងក្នុងខែមីនា បើប្រៀបធៀបនឹងខែកុម្ភៈ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


