Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានបរទេស កុំជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ ហើយប្តេជ្ញា ប្រយុទ្ធដល់ទីបញ្ចប់ (មានវីដេអូ)

បានផុស

នៅ

ប្រទេសចិនបានប្តេជ្ញាថានឹង “ប្រយុទ្ធដល់ទីបញ្ចប់” ដើម្បីបញ្ឈប់ឯករាជ្យភាពរបស់កោះតៃវ៉ាន់ ហើយបានព្រមានថា ការជ្រៀតជ្រែកពីបរទេសចំពោះបញ្ហាតៃវ៉ាន់នឹងត្រូវបរាជ័យ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន លោក Wei Fenghe បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ Shangri-La កាល​ពី​ថ្ងៃ​អាទិត្យទី១២ខែមិថុនាថា “ប្រសិនបើនរណាម្នាក់ហ៊ានបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិន យើងនឹងតស៊ូគ្រប់បែបយ៉ាង ហើយយើងនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់។ នេះ​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ប្រទេស​ចិន”។

នៅក្នុងការឆ្លើយតបយ៉ាងក្ដៅគគុកចំពោះរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ដែលបាននិយាយកាលពីថ្ងៃសៅរ៍, លោក Wei បានសង្កត់ធ្ងន់ថា “គ្មាននរណាម្នាក់ អាចមើលស្រាលការតាំងចិត្ត និងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធចិន ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនបានឡើយ”។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន លោក Wei Fenghe

ប្រទេសមហាអំណាចទាំង២ បានផ្ទុះសង្គ្រាមពាក្យសម្តីយ៉ាងខ្លាំងក្លាលើបញ្ហាកោះប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលកំពុងរង់ចាំការបង្រួបបង្រួមឡើងវិញ។

នៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំ Shangri-La កាលពីថ្ងៃសៅរ៍ទី១១ខែមិថុនា, លោក Austin បានចោទប្រកាន់ទីក្រុងប៉េកាំងថាបានធ្វើសកម្មភាពយោធាបង្ករឿង និងអស្ថិរភាព ហើយបាននិយាយថា សហរដ្ឋអាមេរិកនឹងឈរខាងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin

ថ្លែងកាលពីថ្ងៃអាទិត្យ លោក Wei និយាយថា វាគឺអាស្រ័យលើសហរដ្ឋអាមេរិក ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង ចំពេលទំនាក់ទំនងកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ។

ស្របពេលជាមួយគ្នានោះដែរ លោកបានលើកឡើងថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការលាបពណ៌ និងតទល់ជាមួយប្រទេសចិន។ ឈប់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ចិន ពន្លះ អាមេរិក ចុកៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម