ព័ត៌មានអន្ដរជាតិ
ថៃនឹងបញ្ចប់ការរឹតត្បិតកូវីដស្ទើរទាំងស្រុងចាប់ពីថ្ងៃសុក្រស្អែក
ក្រសួងសុខាភិបាលថៃរំពឹងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) នឹងបញ្ចប់ការរឹតត្បិតជំងឺកូវីដស្ទើរទាំងអស់ទូទាំងប្រទេស រាប់ទាំង អាជីវកម្ម ការកម្សាន្ត និងសកម្មភាពផ្សេងៗទៀត។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោករំពឹង CCSA នឹងប្រកាសតំបន់កូវីដ-១៩បៃតងទូទាំងប្រទេសត្រឹមថ្ងៃសុក្រស្អែកនេះ ហើយក៏កំណត់កាលបរិច្ឆេទសម្រាប់ការសម្រាកចាប់ផ្តើម។

នៅក្នុងតំបន់បៃតង ទីកន្លែងកម្សាន្តអាចបើក និងមិនមានការរឹតត្បិតទៀតទេសម្រាប់ចំនួនមនុស្សនៃការជួបជុំ ឬក៏ប្រើប្រាស់អគារសាលារៀន និងទីលានកីឡាជាដើម។
ចាប់ពីថ្ងៃទី១ ខែមិថុនា កន្លងមក អាជីវកម្ម និងសកម្មភាពគ្មានការរឹតត្បិតរាប់ទាំងកន្លែងកម្សាន្ត និងកន្លែងម៉ាស្សាត្រូវបានអនុញ្ញាតត្រឹមតែខេត្តចំនួន១៤ជាតំបន់បៃតង និងខេត្តចំនួន១៧ជាតំបន់ខៀវដើម្បីគាំទ្រដល់វិស័យទេសចរណ៍។
ចំណែកខេត្តចំនួន៤៦ផ្សេងទៀតគឺជាតំបន់លឿងដែលចំនួនមនុស្សជួបជុំគ្នាកំណត់ត្រឹមតែ១ពាន់នាក់ ហើយកន្លែងកម្សាន្ត និងហាងម៉ាស្សានៅតែបន្តបិទ។ ទន្ទឹមជាមួយគ្នានេះ ក៏នៅតែរឹតត្បិតលើសាលារៀន និងចំនួនអ្នកចូលទស្សនាផ្ទាល់នៅទីលានប្រកួតកីឡាត្រឹមតែ៧៥%នៃកន្លែងទស្សនាពេញ។
យ៉ាងណា មិនមានការរឹតត្បិតនៅកីឡដ្ឋានដែលស្រលះខ្យល់អាកាស និងរោងភាពយន្តក៏ត្រូវបានអនុញ្ញាតឲ្យដំណើរការធម្មតាទូទាំងប្រទេសដែរ។
លោក Anutin បាននិយាយថា ក្រសួងសុខាភិបាលនឹងមិនប្រកាសពីការបញ្ឈប់ទាំងស្រុងទេចំពោះការពាក់ម៉ាស់ត្រឹមថ្ងៃសុក្រស្អែកនេះ។ មន្ត្រីនឹងពិចារណាពីតម្រូវការបញ្ចប់ក្នុងតំបន់ពិសេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


