ព័ត៌មានអន្ដរជាតិ
ឧត្តមសេនីយ៍រុស្ស៊ី ជំរុញឲ្យលោក ពូទីន បញ្ជូនអាវុធនុយក្លេអ៊ែរទៅ Kaliningrad (មានវីដេអូ)
ឧត្តមសេនីយ៍ចូលនិវត្តន៍រុស្ស៊ីលោក Evgeny Buzhinsky បានជំរុញឲ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ជូនអាវុធនុយក្លេអ៊ែរទៅកាន់តំបន់ Kaliningrad។

លោកឧត្តមសេនីយ៍ឯក Evgeny Buzhinsky បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា លោកខាងលិចកំពុងលេងជាមួយភ្លើង បន្ទាប់ពីការដឹកជញ្ជូនធ្យូងថ្ម លោហធាតុ សម្ភារសំណង់ និងបច្ចេកវិទ្យាទំនើប ត្រូវបានរារាំងមិនឲ្យចូលទៅក្នុងទឹកដីរុស្ស៊ី តាមរយៈរដ្ឋជាសមាជិករបស់ណាតូគឺ ប្រទេសលីទុយអានី។
លោកនិយាយថា ការសម្រេចចិត្តរបស់ប្រទេសលីទុយអានី ដែលហាមឃាត់ការដឹកជញ្ជូនទំនិញជាប់ទណ្ឌកម្ម ទៅកាន់ទីក្រុង Kaliningrad ដែលជាប៉ុស្តិ៍របស់រុស្ស៊ីនៅលើសមុទ្របាល់ទិក ហ៊ុមព័ទ្ធដោយទឹកដីសហភាពអឺរ៉ុបគឺជា “ការគំរាមកំហែង” ដល់សន្តិសុខជាតិរបស់រុស្ស៊ី។
ការជំរុញនេះ កើតឡើងបន្ទាប់ពីអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា វិបត្តិអ៊ុយក្រែននឹងក្លាយជាជម្លោះយូរអង្វែង ហើយរុស្ស៊ីនឹងលែងទុកចិត្តបស្ចិមប្រទេសទៀតហើយ ជាពិសេសសហរដ្ឋអាមេរិក តែម្តង។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC, លោក Peskov បាននិយាយថា “ពិតណាស់ ជម្លោះអ៊ុយក្រែននឹងអូសបន្លាយពេលយូរអង្វែង ហើយយើងនឹងមិនជឿទុកចិត្តលើលោកខាងលិចទៀតទេ”។
ទាក់ទងនឹងបញ្ហានេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិកលោក Anatoly Antonov ធ្លាប់បាននិយាយថា កិច្ចសន្ទនារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានឈានដល់ការជាប់គាំង ហើយទំនាក់ទំនងទ្វេភាគីដែលធ្លាប់មានយ៉ាងជ្រៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បច្ចុប្បន្នបានឈានដល់ចំណុចសូន្យហើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រជាជនអាមេរិក ត្រឹម ១១% ប៉ុណ្ណោះ ដែលស្តីបន្ទោសលោក ពូទីន ចំពោះ ការឡើងថ្លៃឧស្ម័ន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


