ព័ត៌មានអន្ដរជាតិ
ជប៉ុន អំពាវនាវឲ្យប្រជាជន ៣៧លាននាក់ បិទភ្លើង (មានវីដេអូ)
នៅថ្ងៃចន្ទទី២៧ខែមិថុនានេះ រដ្ឋាភិបាលជប៉ុន បានជំរុញឲ្យអ្នកក្រុងតូក្យូ និងអ្នករស់នៅតំបន់ជុំវិញនោះប្រមាណ ៣៧លាននាក់ ប្រើប្រាស់អគ្គិសនីតិចជាងមុន ខណៈខ្លួនព្រមានថា ការផ្គត់ផ្គង់នឹងមានភាពតានតឹងស្របពេលប្រទេស ប្រឈមនឹងរលកកម្តៅ។

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម រំពឹងថា តម្រូវការថាមពលនឹងជួបប្រទះបញ្ហាធ្ងន់ធ្ងរនៅរសៀលនេះ (ម៉ោងក្នុងស្រុក)។ ក្រសួងនិយាយថា មនុស្សគួរតែបិទភ្លើងដែលមិនចាំបាច់ ប៉ុន្តែនៅតែអាចប្រើម៉ាស៊ីនត្រជាក់ ដើម្បីចៀសវាងការឡើងកម្តៅ។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ក្រុមមន្ត្រីបានព្រមានអំពីការកាត់ផ្តាច់ចរន្តអគ្គិសនី នៅពេលសីតុណ្ហភាពកើនឡើងខ្លាំង។

កាលពីចុងសប្តាហ៍ សីតុណ្ហភាពនៅកណ្តាលទីក្រុងតូក្យូ បានកើនឡើងលើស ៣៥អង្សា ខណៈទីក្រុង Isesaki ភាគពាយ័ព្យនៃរាជធានីមានសីតុណ្ហភាពខ្ពស់បំបែកកំណត់ត្រា ៤០.២អង្សាសេ។ នោះគឺជាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងខែមិថុនា សម្រាប់ប្រទេសជប៉ុន។
ខែមិថុនា គឺជាការចាប់ផ្តើមនៃរដូវក្តៅនៅក្នុងប្រទេសជប៉ុន ដោយសីតុណ្ហភាពជាធម្មតាក្នុងខែនេះគឺស្ថិតនៅក្រោម ៣០ អង្សាសេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី២៦ខែមិថុនា ក្រសួងនិយាយថា សមត្ថភាពផលិតអគ្គិសនី ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកត្រឹម ៣,៧% នៅរសៀលថ្ងៃចន្ទក្នុងទីក្រុង តូក្យូ និងខេត្តជុំវិញចំនួនប្រាំបី។
រដ្ឋាភិបាលបានស្នើឲ្យប្រជាជនបិទភ្លើងដែលមិនចាំបាច់រយៈពេល៣ម៉ោង ចាប់ពីម៉ោង ១៥:០០ ទៅ ហើយប្រើប្រាស់ម៉ាស៊ីនត្រជាក់ឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសជប៉ុន មិនដំណើរការរលូនឡើយ ចាប់តាំងពីការរញ្ជួយដីនៅក្នុងតំបន់ភាគឦសានរបស់ខ្លួនកាលពីខែមីនា បានបង្ខំឲ្យរោងចក្រថាមពលនុយក្លេអ៊ែរមួយចំនួនត្រូវផ្អាកប្រតិបត្តិការ។
ក្រុមមន្ត្រីក៏បានបិទរោងចក្រឥន្ធនៈហ្វូស៊ីលដែលមានវ័យចំណាស់មួយចំនួនផងដែរ ក្នុងការប៉ុនប៉ងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កាន់តែតានតឹង! នាវាចម្បាំងរុស្ស៊ី និងចិន ត្រូវគេប្រទះឃើញ នៅជិតប្រទេស ជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


