ព័ត៌មានអន្ដរជាតិ
ទីបំផុត តួកគី យល់ព្រមឲ្យ ហ្វាំងឡង់ និង ស៊ុយអែត ចូល ណាតូ (មានវីដេអូ)
នៅទីបំផុត ប្រទេសតួកគី បានដកការប្រឆាំងរបស់ខ្លួន ជុំវិញការប៉ុនប៉ងរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដើម្បីចូលរួមជាមួយសម្ព័ន្ធភាពលោកខាងលិច។
កិច្ចព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីប្រទេសទាំងបី បានយល់ព្រមការពារសន្តិសុខគ្នាទៅវិញទៅមក ដោយបញ្ចប់ភាពចម្រូងចម្រាស់រយៈពេលមួយសប្តាហ៍ ដែលជាការធ្វើតេស្តអំពីសាមគ្គីភាពរបស់សម្ព័ន្ធមិត្ត ប្រឆាំងការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។
អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងលោក Jens Stoltenberg បាននិយាយថា កិច្ចព្រមព្រៀងបានដោះស្រាយអំពីកង្វល់របស់ប្រទេសតួកគី រួមទាំងជុំវិញការនាំចេញអាវុធ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មផងដែរ។
“ហ្វាំងឡង់ និងស៊ុយអែត បានប្តេជ្ញាគាំទ្រ តួកគី យ៉ាងពេញទំហឹង ប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។ នេះរួមបញ្ចូលទាំងការធ្វើវិសោធនកម្មច្បាប់ក្នុងស្រុករបស់ពួកគេ, ការបង្ក្រាបសកម្មភាព PKK និងការចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយ តួកគី ស្តីពីការធ្វើបត្យាប័នផងដែរ”។ នេះបើតាមសម្តីរបស់លោក Stoltenberg បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan, នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson និងប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinistö។
ការទម្លាយភាពទាល់ច្រកនេះ បានកើតឡើងបន្ទាប់ពីកិច្ចពិភាក្សារយៈពេលបួនម៉ោង មុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ចាប់ផ្តើមនៅទីក្រុងម៉ាឌ្រីដ ដោយបញ្ចៀសភាពជាប់គាំងដ៏អាម៉ាស់មួយនៅឯការប្រមូលផ្តុំមេដឹកនាំចំនួន ៣០ ដែលមានគោលបំណងបង្ហាញការតាំងចិត្តប្រឆាំងនឹងរុស្ស៊ី។
នេះមានន័យថា រដ្ឋាភិបាលទីក្រុង ហែលស៊ិនគី និង ស្តុកខុល អាចដាក់ពាក្យសុំចូលរួមជាមួយសម្ព័ន្ធភាពប្រដាប់អាវុធនុយក្លេអ៊ែរនេះបាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ណាតូ មិនចាត់ទុកចិន ជាសត្រូវទេ ប៉ុន្តែបារម្ភរឿងម្យ៉ាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


