ព័ត៌មានអន្ដរជាតិ
ណាតូ មិនចាត់ទុកចិន ជាសត្រូវទេ ប៉ុន្តែបារម្ភរឿងម្យ៉ាង (មានវីដេអូ)
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារទី២៩ខែមិថុនាថា អង្គការណាតូ មិនយល់ឃើញថា ប្រទេសចិនជាសត្រូវទេ ហើយជឿជាក់លើភាពចាំបាច់ក្នុងការសហការជាមួយទីក្រុងប៉េកាំងលើបញ្ហាពិភពលោក ដូចជាការប្រែប្រួលអាកាសធាតុជាដើម ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភគឺទំនាក់ទំនងរវាងក្រុងប៉េកាំងនិងមូស្គូ។
លោក Stoltenberg បាននិយាយអំឡុងវេទិកាសាធារណៈ របស់អង្គការណាតូនៅទីក្រុងម៉ាឌ្រីតនៃប្រទេស អេស្ប៉ាញ ថា “ចំពោះប្រទេសចិន សារមួយដែលយើងមានគឺថា យើងមិនចាត់ទុកចិនជាសត្រូវទេ ហើយចិនជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។ យើងត្រូវចូលរួមជាមួយចិនលើបញ្ហានានា ដូចជាការប្រែប្រួលអាកាសធាតុ វាសំខាន់សម្រាប់ទីផ្សារថាមពលទាំងមូល”។
“ប៉ុន្តែយើងខកចិត្ត ចំពោះការពិតដែលថា ប្រទេសចិនមិនអាចថ្កោលទោសការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន, ការពិតដែលថា ប្រទេសចិនកំពុងផ្សព្វផ្សាយរឿងមិនពិតជាច្រើន អំពីអង្គការណាតូ លោកខាងលិច និងការពិតដែលថា ឥឡូវនេះ ចិននិងរុស្ស៊ីមានភាពស្និទ្ធស្នាលជាងពេលណាៗទាំងអស់”។
នៅក្នុងឯកសារមួយ ប្រទេសចិនបានចូលរួមជាមួយរុស្ស៊ី ក្នុងការអំពាវនាវឲ្យបញ្ចប់ការពង្រីកអង្គការណាតូ និងគាំទ្រការទាមទាររបស់ខ្លួន ឲ្យមានការធានាសន្តិសុខពីលោកខាងលិច។
លោក Stoltenberg បាននិយាយមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ រយៈពេល៣ថ្ងៃនៅទីក្រុងម៉ាឌ្រីដថា “នោះគឺជាលើកទីមួយហើយ ដែលប្រទេសចិនបានបញ្ចេញមតិយ៉ាងច្បាស់លាស់ សំដៅប្រឆាំងនឹងអង្គការណាតូ និងការពង្រីកទំហំរបស់អង្គការណាតូ”។
កាលពីដើមខែនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងឡើងវិញនូវការគាំទ្ររបស់លោកចំពោះប្រទេសរុស្ស៊ី លើបញ្ហាអធិបតេយ្យភាព និងសន្តិសុខ។
លោក ស៊ី បាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដោយអះអាងថា “គ្រប់ភាគី គួរតែជំរុញឲ្យមានទំនួលខុសត្រូវ សម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែនឲ្យបានត្រឹមត្រូវ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ រុស្ស៊ី គំរាម ផ្ទុះសង្គ្រាមលោកលើកទី៣ បើណាតូ ហ៊ានតែធ្វើរឿងម្យ៉ាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


