ព័ត៌មានអន្ដរជាតិ
អង់គ្លេស ឲ្យកងទ័ព ១ ពាន់នាក់បន្ថែមទៀតជួយការពារប្រទេស ណាតូ មួយនេះ
លោក Ben Wallace រដ្ឋមន្ត្រីការពារជាតិអង់គ្លេសបាននិយាយថា ចក្រភពអង់គ្លេសនឹងផ្តល់កងទ័ពបន្ថែមចំនួន ១,០០០ នាក់ទៀតដើម្បីជួយការពារប្រទេសអេស្តូនី ពោលបន្ថែមពីលើកងកម្លាំងដែលមានស្រាប់ចំនួន ២,០០០ នាក់នៅក្នុងរដ្ឋណាតូមួយនេះ ។

ទាហានបន្ថែមមួយចំនួននឹងត្រូវប្រើប្រាស់ដើម្បីបង្កើតទីបញ្ជាការយោធាថ្មី ខណៈដែលនៅសល់នឹងឈរជើងនៅចក្រភពអង់គ្លេសត្រៀមដាក់ពង្រាយ ប្រសិនបើចាំបាច់ ។
វាគឺជាផ្នែកមួយនៃការរួមចំណែករបស់ចក្រភពអង់គ្លេសចំពោះផែនការទាំងមូលរបស់អង្គការណាតូ ដែលបានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំកំពូលដ៏សំខាន់មួយក្នុងទីក្រុងម៉ាឌ្រីដ ដើម្បីពង្រឹងការការពាររបស់ខ្លួននៅទូទាំងភាគខាងកើតនៃសម្ព័ន្ធភាព បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

រដ្ឋមន្ត្រីការពារជាតិរូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកំពូលនេះថា នាវាចម្បាំង និងយន្តហោះបន្ថែមត្រូវបានកំណត់ឲ្យប្រើប្រាស់ដើម្បីជួយការពារតំបន់របស់ណាតូ ។
ជាចុងក្រោយលោក Wallace បាននិយាយថា “ឥឡូវនេះយើងបានបែងចែកកងពលតូចដែលនឹងមានចំនួន ១,០០០ នាក់ទៀត ដោយសារតែក្រុមប្រយុទ្ធចំនួន ៣ ត្រៀមត្រឡប់មកចក្រភពអង់គ្លេសវិញ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ អ៊ុយក្រែន បញ្ចេញទិន្នន័យថ្មីចំនួនទាហានស្លាប់ក្នុងសង្គ្រាមរាល់ថ្ងៃ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


