ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ចេញទិន្នន័យថ្មីចំនួនទាហានស្លាប់ក្នុងសង្គ្រាមរាល់ថ្ងៃ
លោក David Arakhamia មន្ត្រីជាន់ខ្ពស់ម្នាក់របស់អ៊ុយក្រែនបានប្រាប់សារព័ត៌មាន Axios ថា ទាហានអ៊ុយក្រែនរហូតដល់ ១,០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសជារៀងរាល់ថ្ងៃនៅក្នុងតំបន់ Donbas នៃប្រទេសអ៊ុយក្រែន ។
លោក Arakhamia បានលើកឡើងបែបនេះ បន្ទាប់ពីកងកម្លាំងរុស្សីបាននឹងកំពុងវាយសម្រុកទៅមុខលើទីក្រុង Severodonetsk និងទីក្រុងឆ្លងកាត់ទន្លេ Lysychansk ក្នុងគោលបំណងដើម្បីគ្រប់គ្រងទាំងស្រុងនៃតំបន់ Luhansk ភាគខាងកើតបំផុត ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក៏បានអំពាវនាវឲ្យបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ក៏ដូចជាឲ្យពន្លឿនជំនួយយោធាពីលោកខាងលិចផងដែរ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមរុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ៤ ខែមកហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
ចុចអាន ៖ រុស្ស៊ី ព្រមានប្រទេសចង់បានតំបន់ Kaliningrad ប្រយ័ត្នម៉ត់ដូចក្នុងម៉ាស៊ីន កិនសាច់
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


