ព័ត៌មានអន្ដរជាតិ
ស្រីលង្កា សុំឲ្យលោក ពូទីន ជួយទិញប្រេងឥន្ធនៈ
ប្រធានាធិបតីស្រីលង្កានិយាយថា លោកបានស្នើសុំឲ្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ជួយប្រទេសរបស់គាត់ ក្នុងការនាំចូលប្រេងឥន្ធនៈ ខណៈប្រទេសនេះប្រឈមនឹងវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៤៨។

លោក Gotabaya Rajapaksa បាននិយាយថា លោកមានកិច្ចពិភាក្សាប្រកបដោយផលិតភាព ជាមួយលោក ពូទីន។
សំណើនេះកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីថាមពលរបស់ប្រទេសស្រីលង្កា បានព្រមានកាលពីចុងសប្តាហ៍ថា ប្រទេសនេះអាចនឹងអស់សាំង ក្នុងពេលឆាប់ៗ។

កាលពីថ្ងៃពុធទី០៦ខែកក្កដា មនុស្សរាប់រយនាក់ បានចេញតវ៉ាតាមដងផ្លូវនៃរដ្ឋធានី កូឡុំបូ ដើម្បីប្រឆាំងរដ្ឋាភិបាល។
លោក Rajapaksa បានបង្ហោះ Twitter ថា “ខ្ញុំបានស្នើសុំការផ្តល់ជំនួយឥណទានរុស្ស៊ី ដើម្បីនាំចូលឥន្ធនៈ”។ លោកបន្តថា លោកក៏ស្នើឲ្យចាប់ផ្តើមជើងហោះហើររវាងទីក្រុងមូស្គូ និងកូឡុំបូ ឡើងវិញផងដែរ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot ផ្អាកសេវាកម្មកាលពីខែមុន។

លោកបានបន្ថែមថា “យើងបានឯកភាពគ្នាជាឯកច្ឆ័ន្ទថា ការពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងវិស័យនានាដូចជា ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ គឺជាកត្តាសំខាន់បំផុត ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ”។
គួរបញ្ជាក់ថា ប្រទេសនេះ បានទិញប្រេងពីរុស្ស៊ីរួចទៅហើយ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីជួយជំរុញការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងអំឡុងពេលមានវិបត្តិ ហើយរដ្ឋាភិបាលបានផ្តល់សញ្ញាថា ខ្លួនមានឆន្ទៈក្នុងការទិញបន្ថែមទៀតពីប្រទេសដែលសម្បូរថាមពល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្រីលង្កា ឲ្យមន្ត្រីរដ្ឋ ឈប់ថែមមួយថ្ងៃទៀតក្នុងមួយសប្តាហ៍ ដើម្បីទៅធ្វើស្រែ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


