ព័ត៌មានអន្ដរជាតិ
ស្រីលង្កា ឲ្យមន្ត្រីរដ្ឋ ឈប់ថែមមួយថ្ងៃទៀតក្នុងមួយសប្តាហ៍ ដើម្បីទៅធ្វើស្រែ
ប្រទេសស្រីលង្កា បានអនុម័តឲ្យបុគ្គលិករដ្ឋទាំងអស់ មួយសប្តាហ៍ធ្វើការតែ៤ថ្ងៃប៉ុណ្ណោះ ដើម្បីជួយពួកគេ ឲ្យទប់ទល់នឹងកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ និងលើកទឹកចិត្តពួកគេឲ្យទៅធ្វើស្រែ ខណៈប្រជាជាតិមួយនេះ កំពុងតស៊ូជាមួយវិបត្តិហិរញ្ញវត្ថុអាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។

ស្រីលង្កា មានបុគ្គលិករដ្ឋប្រហែលមួយលាននាក់ ហើយប្រទេសនេះកំពុងរងគ្រោះដោយកង្វះខាតការប្តូររូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុធ្វើឲ្យខ្លួន ជួបប្រទះផលពិបាកក្នុងការចំណាយសម្រាប់ការនាំចូលប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ។
ប្រជាជនយ៉ាងច្រើន ក្នុងចំណោមប្រជាជន ២២ លាននាក់របស់ប្រទេសនេះ បានចំណាយពេលច្រើនម៉ោង តម្រង់ជួរនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ហើយបាននិងកំពុងស៊ូទ្រាំជាមួយការដាច់ចរន្តអគ្គិសនី ច្រើនខែមកហើយ។

គណៈរដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កា កាលពីល្ងាចថ្ងៃចន្ទទី១៣ខែមិថុនា បានអនុម័តលើសំណើ ឲ្យបុគ្គលិករដ្ឋ ឈប់សម្រាករៀងរាល់ថ្ងៃសុក្រសម្រាប់រយៈពេល៣ខែបន្ទាប់ ដោយសារតែកង្វះខាតប្រេងឥន្ធនៈ បណ្តាលឲ្យការធ្វើដំណើរមានភាពលំបាក និងជំរុញឲ្យពួកគេធ្វើស្រែចម្ការផងដែរ។
ការិយាល័យព័ត៌មានរបស់រដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នោះហាក់ដូចជាសមរម្យ ក្នុងការអនុញ្ញាតឲ្យមន្រ្តីរដ្ឋាភិបាលឈប់សម្រាកថែមមួយថ្ងៃទៀត ដើម្បីចូលរួមក្នុងសកម្មភាពកសិកម្មនៅវាលស្រែ ក្រោយផ្ទះរបស់ពួកគេ ឬកន្លែងផ្សេងទៀតដែលជាដំណោះស្រាយចំពោះកង្វះខាតស្បៀងអាហារ”។

អង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន បានព្រមានអំពីវិបត្តិមនុស្សធម៌ដែលកំពុងកើតមាន ហើយខ្លួនគ្រោងនឹងផ្តល់ប្រាក់ចំនួន ៤៧លានដុល្លារអាមេរិក ដើម្បីជួយដល់ជនងាយរងគ្រោះជាងមួយលាននាក់។
ការធ្លាក់ចុះរូបិយប័ណ្ណ ការឡើងថ្លៃទំនិញជាសកល និងគោលនយោបាយហាមប្រើជីគីមីបានជំរុញអតិផរណាអាហារដល់ ៥៧ភាគរយក្នុងខែមេសា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ស្រីលង្កា អង្វរឲ្យកសិករ ធ្វើស្រែបន្ថែមទៀត ខណៈបញ្ហាកង្វះខាតស្បៀងអាហារ ធ្ងន់ធ្ងរទៅៗ
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


