ព័ត៌មានអន្ដរជាតិ
វីដេអូថតជាប់ស្តែងៗ ខណៈពេលខ្មាន់កាំភ្លើង បើកការបាញ់ប្រហារលើលោក Abe
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារហូរឈាម បន្ទាប់ពីដួលសន្លប់ក្រោយត្រូវគ្រាប់កាំភ្លើង ខណៈថ្លែងសុន្ទរកថានៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។

ប៉ូលិសបានចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំ នៅជិតស្ថានីយ៍ Yamatosaidaiji។

ទន្ទឹមនោះប៉ូលិសក៏បានចោទប្រកាន់ខ្មាន់កាំភ្លើងពីបទប៉ុនប៉ងមនុស្សឃាត និងបានដកហូតកាំភ្លើងមួយដើមផងដែរ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា អតីតមេដឹកនាំជប៉ុន លោក Shinzo Abe កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត បន្ទាប់ពីគាត់ត្រូវបានគេបាញ់។

លោកបន្តថា លោក Abe កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។ វេជ្ជបណ្ឌិតកំពុង ប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះគាត់៕
ខាងក្រោមនេះគឺជាវីដេអូនៃការបាញ់ប្រហារ ដែលគេថតជាប់អំឡុងពេលលោក Abe ថ្លែងសុន្ទរកថា៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


