Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចេញបញ្ជាឲ្យក្រសួងពាណិជ្ជកម្មគ្រប់គ្រងតម្លៃទំនិញទូទាំងប្រទេស

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា លោក Jurin Laksanawisit ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវ​គោលនយោបាយតាមដានស្ថានភាពតម្លៃទំនិញប្រើប្រាស់ជាប្រចាំថ្ងៃឲ្យបានដិតដល់ និង​​ជំរុញទប់ស្កាត់​បទល្មើសគ្រប់​ខេត្ត-ក្រុង​ទាំង ៧៦ នៅ​ទូទាំង​ប្រទេស ទាំងផ្នែកបរិមាណ និងតម្លៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ មានរបាយការណ៍ពីការិយាល័យលេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្មអំពីស្ថានភាពទាក់ទងនឹងបរិមាណនៃតម្លៃផលិតផល មិនស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយរដ្ឋមន្ត្រីពាណិជ្ជកម្ម​ក៏បាន​ចាត់ឲ្យ​ការិយាល័យ​ពាណិជ្ជកម្មគ្រប់​ខេត្ត​-ក្រុងទាំងអស់ត្រូវត្រួតពិនិត្យនូវតម្លៃទំនិញ​ប្រើប្រាស់ឲ្យ​បាន​ត្រឹមត្រូវ ។

គួរបញ្ជាក់ថា ច្បាប់ស្តីពីតម្លៃទំនិញ និងសេវាកម្ម ឆ្នាំ១៩៩៩ របស់ថៃ តម្រូវឲ្យហាងទាំងអស់ត្រូវបង្ហាញច្បាស់អំពីតម្លៃនៃផលិតផលនីមួយៗ មិនត្រូវកេងប្រវ័ញ្ញផលប្រយោជន៍ពីការឆ្លៀសឱកាសដំឡើងថ្លៃ ឬលក់ផលិតផលដែលមានតម្លៃថ្លៃមិនសមហេតុផលក្នុងខេត្តក្រុងទាំង ៧៦ នៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ Naewna

ចុចអាន ៖ លោក ប្រាយុទ្ធ កាន់ទុក្ខលោក អាបេ និងបញ្ជាឲ្យបង្ហូតទង់ជាតិ ពាក់កណ្ដាលដងទូទាំងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម