ព័ត៌មានអន្ដរជាតិ
អង់គ្លេស ជួបប្រទះ សីតុណ្ហភាពក្តៅខ្លាំងបំផុត ក្នុងប្រវត្តិសាស្រ្ត (មានវីដេអូ)
ចក្រភពអង់គ្លេស បានកត់ត្រាសីតុណ្ហភាពលើសពី ៤០អង្សាសេ ជាលើកដំបូង មិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត។

សីតុណ្ហភាពបានឡើងដល់ ៤០.២អង្សាសេ នៅ Heathrow នាវេលាម៉ោង ១២:៥០ ថ្ងៃត្រង់។
មួយម៉ោងក្រោយមក សីតុណ្ហភាពដូចគ្នា ត្រូវបានកត់ត្រានៅក្នុងភូមិ Coningsby នៃតំបន់ Lincolnshire។ គិតត្រឹមម៉ោង ៤:១២ រសៀល សីតុណ្ហភាពនៅទីនោះ បានកើនឡើងដល់ ៤០.៣ អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះ នៅចក្រភពអង់គ្លេស។

នៅព្រឹកព្រលឹមថ្ងៃនេះ សីតុណ្ហភាព ៣៩.១អង្សាសេ ត្រូវបានកត់ត្រានៅក្នុងភូមិ Charlwood នៃស្រុក Surrey ដោយបំបែកកំណត់ត្រាចាស់ ៣៨.៧អង្សាសេ ដែលបានកំណត់ក្នុងឆ្នាំ២០១៩ នៅឧទ្យាន Cambridge Botanic Garden។
ស្របពេលជាមួយគ្នានោះដែរ រលកកម្តៅ បានបង្កឲ្យមានគ្រោះអគ្គិភ័យដ៏ធំមួយនៅទីក្រុងឡុងដ៍។

កំណត់ត្រាសីតុណ្ហភាពពេលយប់ ត្រូវបានបំបែក ដោយនៅតំបន់ Kenley នៃស្រុក Surrey សីតុណ្ហភាពបានឡើងដល់ ២៥.៨អង្សាសេ។
កម្តៅដ៏ក្តៅគគុក បានបង្កជាការរំខាន ដល់ការធ្វើដំណើរយ៉ាងធ្ងន់ធ្ងររួចមកហើយ ដោយអាកាសយានដ្ឋាន Luton ត្រូវបង្ខំចិត្តផ្អាកជើងហោះហើរកាលពីថ្ងៃចន្ទ ដោយសារបញ្ហាផ្លូវរត់។

កាលពីថ្ងៃអង្គារ ប៉ូលិសនិយាយថា ផ្នែកមួយនៃផ្លូវរទេះភ្លើងនៅ Cambridgeshire ត្រូវបានទុកចោល ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។
គួរបញ្ជាក់ថា មិនថាតែនៅអង់គ្លេសទេ, ប្រទេសស្កុតឡែន និងវេលស៍ ក៏ជួបប្រទះថ្ងៃក្តៅបំផុត ក្នុងកំណត់ត្រាផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ EU ត្រៀម ទិញ យន្តហោះ ពន្លត់ ភ្លើង ឆេះ ព្រៃ ខណៈ វិបត្តិ អាកាសធាតុ កាន់ តែ ធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


