ព័ត៌មានអន្ដរជាតិ
ចក្រភពអង់គ្លេស ត្រៀមបញ្ជូន កងនាវាមុជទឹកនុយក្លេអ៊ែរ ទៅ អូស្រ្តាលី ដើម្បីព្រមាន ចិន
ចក្រភពអង់គ្លេស នឹងបញ្ជូនកងនាវាមុជទឹកនុយក្លេអ៊ែរ ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ក្នុងការសម្រេចចិត្តមួយ ដើម្បីរារាំងការលុកលុយរបស់ចិននៅក្នុងតំបន់។
ក្នុងការសម្រេចចិត្តនេះ នាវាមុជទឹករបស់ចក្រភពអង់គ្លេស នឹងត្រូវដាក់ពង្រាយនៅប្រទេសអូស្ត្រាលីរហូតដល់ឆ្នាំ២០៤០ ដោយដំណើរការក្នុងរយៈចម្ងាយ ដែលអាចវាយប្រហារប្រទេសចិនបាន។
ប្រមុខកងកម្លាំងប្រដាប់អាវុធអង់គ្លេស ឧត្តមនាវីឯក Sir Tony Radakin នឹងយល់ព្រមលើការរៀបចំនេះ ក្នុងសន្និសីទកងទ័ពជើងទឹកនាទីក្រុងស៊ីដនី នៃប្រទេសអូស្រ្តាលី នៅសប្តាហ៍ក្រោយ។
ការបញ្ជូននាវាមុជទឹកឲ្យទៅល្បាតនៅសមុទ្រចិនខាងត្បូង នឹងក្លាយជាវិធានការដ៏រសើបបំផុតរបស់ចក្រភពអង់គ្លេស ប្រឆាំងនឹងទីក្រុងប៉េកាំង។
យោងតាមរបាយការណ៍នៅក្នុងប្រទេសអូស្ត្រាលី, កងនាវាមុជទឹករបស់ចក្រភពអង់គ្លេស នឹងឈរជើងនៅទីក្រុង Perth លើឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស ហើយនាវាមុជទឹកអូស្ត្រាលី នឹងត្រូវបានបញ្ចូលទៅក្នុងក្រុមនាវិកអង់គ្លេស ដើម្បីពង្រឹងជំនាញរបស់ពួកគេ។
នេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្ព័ន្ធសន្តិសុខ AUKUS (អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក)។
AUKUS ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន ដើម្បីប្រឈមមុខនឹងការពង្រីកយោធារបស់ចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អូស្ត្រាលីបានជាប់ក្នុងសង្គ្រាមពាណិជ្ជកម្ម និងការប្រឈមមុខផ្នែកការទូតជាមួយចិន។ ការធ្វើឲ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងការពារជាតិជាមួយចក្រភពអង់គ្លេស ទំនងជាបង្កឲ្យមានកំហឹងបន្ថែមទៀតជាមួយ ចិន ដែលប្រឆាំងនឹងកិច្ចព្រមព្រៀង AUKUS យ៉ាងដាច់អហង្ការ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អង់គ្លេស បញ្ចេញវីដេអូ បង្វឹកទាហានអ៊ុយក្រែន ដើម្បីទប់ទល់រុស្ស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


