ព័ត៌មានអន្ដរជាតិ
តំបន់គ្រប់គ្រងដោយ រុស្ស៊ី បិទការស្វែងរកព័ត៌មានតាម Google
អនុប្រធានរដ្ឋបាលយោធា-ស៊ីវិលក្នុងតំបន់ Kherson លោក Kirill Stremousov បានប្រាប់សារព័ត៌មាន Sputnik ថា ការស្វែងរកព័ត៌មានតាម Google ត្រូវបានប្លុកនៅក្នុងតំបន់ Kherson ដែលជាប្រភពនៃ “ព័ត៌មានភេរវកម្ម” ។
លោក Stremousov បាននិយាយកាលពីថ្ងៃសុក្រថា “តាមសំណើរបស់ខ្ញុំ ម៉ាស៊ីនស្វែងរក Google ត្រូវបានបិទដូចគ្នាជាមួយ YouTube និង Viber ។ មូលហេតុគឺការប្រើប្រាស់បណ្តាញសង្គមទាំងនេះជាធាតុផ្សំនៃអំពើភេរវកម្មព័ត៌មានដោយអាជ្ញាធរអ៊ុយក្រែន និងអ្នកគ្រប់គ្រងជនជាតិអាមេរិករបស់ពួកគេ” ។
ទន្ទឹមនោះការស្វែងរកតាម Google Search ត្រូវបានប្លុករួចទៅហើយនៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) និង Lugansk (LPR) ។ យោងតាមអាជ្ញាធរ DPR និង LPR បានឲ្យដឹងថា ហេតុផលសម្រាប់ការប្លុកនេះគឺដោយសារមានការឃោសនានៃអំពើភេរវកម្ម និងអំពើហិង្សាលើជនជាតិរុស្ស៊ី រួមទាំងប្រជាជននៃតំបន់ Donbass ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ប្រាប់ចំនួនកម្ទេចប្រព័ន្ធរ៉ុកកែត HIMARS របស់ អាមេរិក ផ្ដល់ឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


