Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ សម្លាប់មនុស្ស ២៨នាក់ នៅរដ្ឋ Kentucky របស់ អាមេរិក

បានផុស

នៅ

ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ដែលវាយប្រហាររដ្ឋ Kentucky ភាគអាគ្នេយ៍សហរដ្ឋអាមេរិក នៅតែបន្តកើនឡើង ខណៈភ្លៀងកាន់តែគំរាមកំហែងក្នុងតំបន់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលរដ្ឋ Kentucky លោក Andy Beshear បានប្រកាសកាលពីរសៀលថ្ងៃអាទិត្យថា មនុស្សសរុប២៨នាក់ ត្រូវបានបញ្ជាក់ថាបាត់បង់ជីវិត ប៉ុន្តែចំនួនត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។ ក្នុងចំណោមអ្នកស្លាប់ មានកុមារយ៉ាងតិច៤នាក់។

លោក Beshear និយាយថា “យើងដឹងថា សាកសពបន្ថែមត្រូវបានគេរកឃើញ ប៉ុន្តែពេលនេះ យើងមិនទាន់អាចបញ្ជាក់ពីការស្លាប់ទាំងនោះបាននៅឡើយទេ”។

មានការខូចខាតយ៉ាងធំធេង មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀស រួមទាំងការដាច់ចរន្តអគ្គិសនីផងដែរ។ លើសពីនេះ ទឹកជំនន់បានបំផ្លាញផ្ទះសម្បែង និងជន់លិចសាលារៀន។

ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងក្នុងតំបន់នេះកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ខណៈក្រុមស្វែងរក និងជួយសង្គ្រោះ នៅតែបន្តស្វែងរកអ្នកបាត់ខ្លួន។

គួរបញ្ជាក់ថា មនុស្សជាង ៦០០ នាក់ត្រូវបានជួយសង្គ្រោះដោយយន្តហោះ និងទូក ចាប់តាំងពីទឹកជំនន់បានចាប់ផ្តើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម