ព័ត៌មានអន្ដរជាតិ
លោក Wang Yi ៖ ការប៉ុនប៉ងរបស់ អាមេរិក យក តៃវ៉ាន់ ដើម្បីគ្រប់គ្រង ចិន នឹងត្រូវវិនាស
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយនៅថ្ងៃពុធនេះថា ការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការប្រើប្រាស់កោះតៃវ៉ាន់ដើម្បីគ្រប់គ្រងប្រទេសចិននឹងត្រូវវិនាសដោយចៀសមិនរួច ។
នៅក្នុងសុន្ទរកថា បន្ទាប់ពីការមកដល់របស់លោកស្រី Nancy Pelosi មកកាន់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ លោករដ្ឋមន្ត្រីការបរទេសចិនបានសង្កត់ធ្ងន់លើគោលជំហរផ្លូវការរបស់ទីក្រុងប៉េកាំងថា ការធានាតែមួយគត់នៃការរួមរស់ដោយសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ គឺជាគោលការណ៍ “ចិនតែមួយ” ។
លោក Wang Yi បាននិយាយថា “ការពឹងផ្អែកលើសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យឲ្យតៃវ៉ាន់” គឺដល់ទីបញ្ចប់ ហើយ “ការប្រើប្រាស់តៃវ៉ាន់ដើម្បីគ្រប់គ្រងប្រទេសចិន” គឺនឹងត្រូវបរាជ័យចៀសមិនរួច ។ នៅចំពោះមុខការរួបរួមជាតិ ប្រជាជនចិនមានភាពអង់អាចមិនជឿលើអំពើអាក្រក់ មិនភិតភ័យ ឬជ្រុលនិយម មានឆន្ទៈក្នុងការរួបរួម និងមានសមត្ថភាពការពារអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូររបស់ជាតិយ៉ាងម៉ឺងម៉ាត់” ។
យោងតាមលោក Wang Yi បានឲ្យដឹងទៀតថា “សហរដ្ឋអាមេរិកមិនគួរស្រមើស្រមៃអំពីការលេងល្បែងភូមិសាស្ត្រនយោបាយឡើយ ហើយការបង្កហេតុរបស់ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈការប្រព្រឹត្តបែបនេះរបស់អាមេរិកគឺ “គ្រោះថ្នាក់ និងឆោតល្ងង់” ។
ជាចុងក្រោយលោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងលម្អិតថា “គោលការណ៍ចិនតែមួយបានក្លាយជាបទដ្ឋានមូលដ្ឋានក្នុងទំនាក់ទំនងអន្តរជាតិ និងបង្កើតជាផ្នែកសំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិ ក្រោយសង្គ្រាមលោកលើកទី ២ ។ អ្វីដែលសហរដ្ឋអាមេរិកត្រូវធ្វើគឺបញ្ឈប់ជាបន្ទាន់នូវការរំលោភលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបញ្ឈប់ជាបន្ទាន់សម្រាប់ការយកតៃវ៉ាន់ដើម្បីរំខានដល់អាស៊ីប៉ាស៊ីហ្វិក” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តើលោកស្រី Pelosi មានសាវតារយ៉ាងណា និងធ្លាប់ឌឺដងពាក្យសម្ដីអ្វីខ្លះដល់ ចិន?
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


