ព័ត៌មានអន្ដរជាតិ
រថយន្តក្រុងប៉ូឡូញ ឆ្ពោះទៅបូស្នៀ ធ្លាក់ផ្លូវនៅក្រូអាស៊ី ស្លាប់និងរបួសមនុស្សជិត ៥០នាក់
មនុស្សចំនួន១២នាក់បានស្លាប់ និង៣០នាក់រងរបួស បន្ទាប់ពីរថយន្តក្រុងដឹកអ្នកធ្វើធម្មយាត្រា បានរអិលធ្លាក់ផ្លូវហាយវេក្នុងប្រទេសក្រូអាស៊ី កាលពីថ្ងៃសៅរ៍ទី០៦ខែសីហា។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង ៥:៤០ ព្រឹក (ម៉ោងក្នុងស្រុក) នៅចម្ងាយ ៤៨គីឡូម៉ែត្រ ភាគខាងជើងទីក្រុង សាគ្រែប រដ្ឋធានីនៃប្រទេសក្រូអាស៊ី លើផ្លូវហាយវេ A-4 ដែលមានភាពមមាញឹកក្នុងរដូវទេសចរណ៍។

រថយន្តក្រុងបានដឹកមនុស្ស ៤៣នាក់ រួមទាំងអាចារ្យ៣នាក់ និងដូនជី៦នាក់ផងដែរ ឆ្ពោះទៅកាន់ទីសក្ការបូជាកាតូលិកនៅតំបន់ Medjugorje ក្នុងប្រទេសបូស្នៀ។

ប៉ូលិសក្រូអាតបាននិយាយនៅលើ Twitter ថា “យោងតាមព័ត៌មាននៅកន្លែងកើតហេតុ រថយន្តក្រុងនេះមានស្លាកលេខប៉ូឡូញ។ មនុស្ស១១នាក់ ស្លាប់នៅនឹងកន្លែង និងជាច្រើននាក់ទៀតរងរបួស។ អ្នកដំណើរម្នាក់ទៀតស្លាប់នៅក្នុងមន្ទីរពេទ្យ ដែលនាំឲ្យចំនួនសរុបកើនឡើងដល់១២នាក់។

មនុស្ស ៣០ នាក់រងរបួស ហើយរដ្ឋមន្ត្រីមហាផ្ទៃក្រូអាស៊ី Davor Bozinovic និយាយថា ពួកគេខ្លះមានរបួសធ្ងន់។

ទូរទស្សន៍រដ្ឋ HRT របស់ប្រទេសក្រូអាស៊ី បានផ្សាយថា មូលហេតុនៃគ្រោះថ្នាក់នេះ គឺអ្នកបើកបរងងុយដេក ធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ចេញពីផ្លូវហាយវេ ចូលទៅក្នុងប្រឡាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កុងតឺន័របុករថយន្តដឹកទំនិញធុនធំ រេចង្កូតចូលផ្ទះលក់បាយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


