ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះខួប ១ ខែការស្លាប់លោក Abe តើសំណុំរឿងជនសង្ស័យដល់ណាហើយ?
ថ្ងៃចន្ទនេះគឺជាខួបមួយខែ ចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo ត្រូវបានបាញ់សម្លាប់ ពេលកំពុងថ្លែងសុន្ទរកថាយុទ្ធនាការបោះឆ្នោតនៅទីក្រុង Nara ភាគខាងលិច ខណៈភ្លាមៗនោះប៉ូលីសក៏បានចាប់ខ្លួនជនដៃដល់ឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំជាអ្នកអត់ការងារធ្វើនៅទីក្រុង Nara នៅកន្លែងកើតហេតុនៃការបាញ់ប្រហារនោះផងដែរ ។

ប្រភពពីអ្នកស៊ើបអង្កេតបាននិយាយថា ប៉ូលិសនឹងពិនិត្យមើលរចនាសម្ព័ន្ធនៃកាំភ្លើងកែច្នៃដោយដៃដែលរឹបអូសបានពីកន្លែងកើតហេតុនៃការបាញ់ប្រហារ និងកាំភ្លើងផ្សេងទៀតដែលបានរកឃើញនៅផ្ទះរបស់ជនសង្ស័យដែលជាអ្នកបាញ់ ហើយប៉ូលិសក៏នឹងបាញ់សាកល្បងកាំភ្លើងនោះផងដែរ ដើម្បីកំណត់ថាតើវាជាអាវុធសម្លាប់ពិតមែនឬក៏អត់ ។
ទន្ទឹមនោះប៉ូលិសក៏កំពុងស៊ើបអង្កេត និងចោទប្រកាន់ជនដៃដល់ពីបទសង្ស័យឃាតកម្មផងដែរ ខណៈបច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការវាយតម្លៃផ្នែកវិកលចរិតដើម្បីកំណត់ថាតើគាត់អាចជាប់ទោសព្រហ្មទណ្ឌដែរឬយ៉ាងណា ។

ប៉ូលិសបាននិយាយទៀតថា ពួកគេបានរឹបអូសកាំភ្លើងកែច្នៃធ្វើដោយដៃដែលប្រើក្នុងការបាញ់ប្រហារនោះប្រវែងប្រហែល ៤០ សង់ទីម៉ែត្រ និងទទឹង ២០ សង់ទីម៉ែត្រ ហើយក្រោយមកប៉ូលិសក៏បានរឹបអូសកាំភ្លើងកែច្នៃផ្សេងទៀតយ៉ាងតិច ៥ ដើមដូចគ្នាទៅនឹងកាំភ្លើងដែលប៉ូលិសយកចេញពីផ្ទះជនសង្ស័យ ។
ចំណែកក្រុមអ្នកស៊ើបអង្កេតក៏បានដកស្រង់សម្តីជនដៃដល់ Yamagami ផងដែរដោយនិយាយថា រូបគេបានកែច្នៃកាំភ្លើងផ្សុំឡើងពីបំពង់ដែករុំបង់ស្អិតដោយមានទាំងប្រភេទបំពង់ ២ បំពង់ ៣ បំពង់ ៥ និងប្រភេទបំពង់ ៦ ជាដើម ហើយប៉ូលិសក៏គ្រោងនឹងបន្តសំណុំរឿងសង្ស័យល្មើសច្បាប់គ្រប់គ្រងអាវុធ និងច្បាប់ផលិតអាវុធផងដែរ ។

ជាមួយគ្នានេះ មន្ត្រីសាលាក្រុង Nara បានឲ្យដឹងដែរថា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកក្កដា បណ្តាញទូរស័ព្ទហតឡាញរបស់ពួកគេបានទទួលសំណើចំនួន ១០៤ ករណីសម្រាប់ការពិគ្រោះយោបល់ពីប្រជាពលរដ្ឋ ដែលបានត្អូញត្អែរពីបញ្ហាផ្លូវចិត្ត បន្ទាប់ពីការបាញ់ប្រហារនោះ ។
មនុស្សមួយចំនួនបាននិយាយថា ពួកគេមានអារម្មណ៍មិនស្រួល ក្រោយមើលការរាយការណ៍របស់ទូរទស្សន៍អំពីការបាញ់ប្រហារនេះ ។ អ្នកខ្លះទៀតបាននិយាយថា ពួកគេមានការតក់ស្លុតជាខ្លាំងដែលឧបទ្ទវហេតុនេះកើតឡើងនៅកន្លែងមួយដែលពួកគេឧស្សាហ៍ឆ្លងកាត់ ខណៈមន្ត្រីក្រុងក៏បានបើកដំណើរការសេវាប្រឹក្សាតាមអ៊ីនធឺណិតនៅដើមខែនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោកស្រី Pelosi ទៅដល់ ជប៉ុន ពិភាក្សាលើភាពតានតឹង ចិន-អាមេរិក
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


