ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ ការចម្លងរបស់វីរុសក្លាយពូជប្រភេទថ្មីនឹងបណ្តាលឲ្យមានមនុស្សស្លាប់កាន់តែច្រើន
ការសិក្សាថ្មីមួយបានបង្ហាញថា វីរុសកូរ៉ូណាក្លាយពូជដែលកំពុងរីករាលដាលនៅក្នុងចក្រភពអង់គ្លេសហាក់ដូចជាមានការឆ្លងកាន់តែច្រើនហើយទំនងជានឹងនាំឲ្យអត្រានៃការព្យាបាលក្នុងមន្ទីរពេទ្យនិងការស្លាប់កាន់តែខ្ពស់។
យោងតាមការសិក្សាដោយមជ្ឈមណ្ឌលគំរូគណិតវិទ្យានៃជំងឺឆ្លងនៅសាលាអនាម័យនិងវេជ្ជសាស្ត្រត្រូពិកទីក្រុងឡុងដ៍បានឲ្យដឹងថា វីរុសនេះអាចចម្លងច្រើនជាងវីរុសប្រភេទដទៃទៀតរហូតដល់ទៅ៥៦ភាគរយឯណោះ។ យ៉ាងណាក្តី មិនមានភស្តុតាងច្បាស់លាស់បញ្ជាក់ថា វាបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរឬស្រាលនោះទេ។

កន្លងមក រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា វីរុសក្លាយពូជប្រភេទថ្មីនេះមើលទៅហាក់ដូចជាអាចចម្លងបានរហូតដល់ទៅ៧០ភាគរយជាងបណ្តាញវីរុសដទៃ។ បន្ថែមពីលើនេះ លោក Patrick Vallance ប្រធានទីប្រឹក្សាវិទ្យាសាស្ត្រចក្រភពអង់គ្លេសបាននិយាយថា វាមានការផ្លាស់ប្តូរជិតដប់លើកដែលអាចប៉ះពាល់ដល់ប្រូតេអ៊ីនដែលបង្កើតឡើងដោយវីរុសកូរ៉ូណា។

បញ្ហានេះបានបង្កឲ្យមានការព្រួយបារម្ភថា ការធ្វើតេស្ត ការព្យាបាលនិងវ៉ាក់សាំងដែលទើបតែចាប់ផ្តើមដំណើរការប្រហែលជាមិនមានប្រសិទ្ធិភាពនោះទេ ថ្វីបើអ្នកត្រួតពិនិត្យសុខភាពអឺរ៉ុបនិយាយថា វីរុសនេះប្រហែលជាមិនមានភាពខុសប្លែកពីវីរុសដែលអាចចាក់ដោយវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer Inc និង BioNTech SE ក៏ដោយ។
គួរបញ្ជាក់ថា ប្រទេសជាច្រើនទៀតរួមមានអូស្រ្តាលី ដាណឺម៉ាកនិងសិង្ហបុរីក៏បានរកឃើញវីរុសក្លាយពូជប្រភេទថ្មីនេះផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bloomberg
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


