ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-កូរ៉េខាងជើង ចាប់ដៃគ្នាពង្រីកទំនាក់ទំនងទ្វេភាគី ទប់ទល់ការគំរាមកំហែងរបស់ អាមេរិក (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ប្រទេសទាំងពីរ នឹងចាប់ដៃគ្នាពង្រីកទំនាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយ និងស្ថាបនា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍នៅថ្ងៃចន្ទទី១៥ខែសីហានេះ។
ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បាននិយាយថា នៅក្នុងលិខិតផ្ញើជូនលោក គីម សម្រាប់ទិវារំដោះប្រទេសកូរ៉េ, លោក ពូទីន បាននិយាយថា ទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ ហើយនឹងជួយពង្រឹងដល់សន្តិសុខ និងស្ថិរភាពនៃឧបទ្វីបកូរ៉េ និងតំបន់អាស៊ីឦសាន។
លោក គីម ក៏បានផ្ញើលិខិតមួយច្បាប់ទៅលោក ពូទីន វិញដែរ ដោយនិយាយថា មិត្តភាពរុស្ស៊ី-កូរ៉េខាងជើង ត្រូវបានបង្កើតឡើងក្នុងសង្គ្រាមលោកលើកទីពីរ ជាមួយនឹងជ័យជម្នះលើប្រទេសជប៉ុន ដែលកាន់កាប់ឧបទ្វីបកូរ៉េ។
លោក គីម បន្តថា “កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ការគាំទ្រ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតថ្មីមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការគំរាមកំហែង និងការបង្កហេតុពីកងកម្លាំងយោធាអរិភាព”។
ទោះបីជាយ៉ាងណាក៏ដោយ KCNA មិនបានបញ្ជាក់ថាតើ កងកម្លាំងអរិភាព ជាអ្នកណានោះទេ ប៉ុន្តែវាជាធម្មតា គេបានប្រើពាក្យនេះ ដើម្បីសំដៅទៅសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
លោក គីម ព្យាករណ៍ថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង នឹងរីកចម្រើន ដោយផ្អែកលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៩ នៅពេលដែលលោកបានជួបជាមួយលោកពូទីន។
គួរបញ្ជាក់ថា កាលពីខែកក្កដា ប្រទេសកូរ៉េខាងជើង បានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីចំនួនពីរ នៅភាគខាងកើតប្រទេសអ៊ុយក្រែន ថាជារដ្ឋឯករាជ្យ ហើយក្រុមមន្ត្រីបានលើកឡើងពីការរំពឹងទុកថា ពលករកូរ៉េខាងជើងអាចនឹងបញ្ជូនទៅកាន់តំបន់នោះដើម្បីជួយក្នុងវិស័យសំណង់ និងការងារផ្សេងទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រភព៖ លោក ស៊ី និង បៃដិន នឹងជួបទល់មុខគ្នាជាលើកដំបូងនៅ អាស៊ីអាគ្នេយ៍ ក្នុងខែវិច្ឆិកា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


