ព័ត៌មានអន្ដរជាតិ
ប្រមុខសន្តិសុខអ៊ុយក្រែនច្រើនរូប “ក្បត់ជាតិ” ត្រូវលោក Zelensky បណ្តេញចេញពីតំណែង (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃចន្ទទី១៥ខែសីហា បានបណ្តេញប្រធានការិយាល័យប្រចាំតំបន់ នៃសេវាសន្តិសុខរបស់ប្រទេស (SBU) ចំនួន៣រូប។ មុននេះ លោកក៏បានបណ្តេញមន្ត្រីកំពូលនៅក្នុងទីភ្នាក់ងារនេះផងដែរ ដោយសារប្រព្រឹត្តអំពើក្បត់ជាតិ។

មន្ត្រីសន្តិសុខកំពូលនៅក្នុងតំបន់ កៀវ, Lviv, និង Ternopol ត្រូវបានបណ្តេញចេញដោយអនុក្រឹត្យប្រធានាធិបតី។ មេដឹកនាំថ្មីមួយរូប ត្រូវបានតែងតាំងភ្លាមៗទៅកាន់ការិយាល័យទីក្រុង កៀវ របស់ SBU ប៉ុន្តែអ្នកជំនួសមន្ត្រីពីររូបផ្សេងទៀត មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។
ការបណ្តេញចេញនេះ គឺជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបជាបន្តបន្ទាប់លើ SBU ដែលលោក Zelensky ចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលខែកក្កដា។ នៅពេលនោះ លោកបានបណ្តេញប្រធានទីភ្នាក់ងារសន្តិសុខ ឈ្មោះ Ivan Bakanov, អនុប្រធានរបស់គាត់ និងប្រធាន SBU ក្នុងតំបន់ចំនួន៤។ លោកក៏បានបណ្តេញអគ្គរដ្ឋអាជ្ញា Irina Venediktova ចេញផងដែរ។ លោក Zelensky អះអាងថា ការរុះរើនេះគឺដោយសារតែមានការប្រព្រឹត្តអំពើក្បត់ជាតិដ៏ធំធេង ក្រោមការដឹកនាំរបស់មន្ត្រីទាំងនោះ។

វាមិនមែនជារឿងចម្លែកទេសម្រាប់មន្ត្រីអ៊ុយក្រែន ក្នុងការចោទសួរអំពីភាពស្មោះត្រង់របស់ពលរដ្ឋ ចំពេលមានជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី។ អភិបាលក្រុង Nikolaev លោក Vitaly Kim បានលើកឡើងថា លោកអាចនឹងបិទខ្ទប់ទីក្រុងក្នុងតំបន់របស់លោក ដើម្បីធ្វើការបោសសម្អាតអ្នកអាណិតរុស្សីតាមបែប Bolshevik ដោយនិយាយថា លោកមិនទុកចិត្តនរណាម្នាក់ឡើយ។
គួរបញ្ជាក់ជាថ្មី រុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈដោយលើកឡើងពីការបរាជ័យរបស់ទីក្រុងកៀវ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុង មីនស្កិ៍ ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ឲ្យតំបន់ Donetsk និង Lugansk នូវឋានៈពិសេសនៅក្នុងរដ្ឋអ៊ុយក្រែន។

កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអាល្លឺម៉ង់ និងបារាំង ត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះមក អតីតប្រធានាធិបតីអ៊ុយក្រែន លោក Pyotr Poroshenko បានទទួលស្គាល់ថា គោលដៅចម្បងរបស់ទីក្រុង កៀវ គឺប្រើប្រាស់បទឈប់បាញ់ដើម្បីទិញពេលវេលា និង បង្កើតកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល។
នៅខែកុម្ភៈឆ្នាំ២០២២ វិមានក្រឹមឡាំងបានទទួលស្គាល់សាធារណរដ្ឋ Donbass ជារដ្ឋឯករាជ្យ ហើយបានទាមទារឲ្យអ៊ុយក្រែន ប្រកាសជាផ្លូវការថា ខ្លួនជាប្រទេសអព្យាក្រឹត ដែលមិនចូលរួមក្នុងប្លុកយោធាលោកខាងលិចណាមួយឡើយ។ យ៉ាងណាក្តី ទីក្រុង កៀវ ទទូចថា ការវាយលុករបស់រុស្ស៊ីគឺមិនសមហេតុផលទាល់តែសោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


