Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន អួតថា សព្វាវុធចុងក្រោយរបស់រុស្ស៊ី អស្ចារ្យជាងគូប្រជែងឆ្ងាយណាស់ ហើយត្រៀមផ្តល់អាវុធទំនើបបំផុតជូនសម្ព័ន្ធមិត្ត (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទទី១៥ខែសីហា បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្ត ដោយអះអាងថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជូននូវសព្វាវុធទំនើបបំផុតរបស់ខ្លួន ទៅឲ្យពួកគេ ខណៈអាវុធចុងក្រោយបំផុតរបស់ខ្លួន គឺអស្ចារ្យជាងប្រទេសជាគូប្រជែង ឆ្ងាយណាស់។

ថ្លែងក្នុងពិធីបើកពិព័រណ៍អាវុធប្រចាំឆ្នាំនៅខាងក្រៅទីក្រុងមូស្គូ លោកពូទីន បាននិយាយថា ការនាំចេញអាវុធរបស់រុស្ស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំង ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក​ មិនឲ្យត្រួតត្រាពិភពលោក។

ស្របពេលជាមួយគ្នានោះដែរ លោក ពូទីន បានសាទរចំពោះសកម្មភាពរបស់យោធារុស្ស៊ី នៅអ៊ុយក្រែន ហើយបានថ្លែងអំណរគុណចំពោះសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ សម្រាប់ការគាំទ្រ។

លោក ពូទីន បន្តថា មេដឹកនាំនៃសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ បានជ្រើសរើសផ្លូវអភិវឌ្ឍន៍ឯករាជ្យ អធិបតេយ្យភាព និងចង់រួមគ្នាដោះស្រាយបញ្ហាសន្តិសុខពិភពលោក និងតំបន់ដោយផ្អែកលើច្បាប់អន្តរជាតិ ទំនួលខុសត្រូវរួម និងផលប្រយោជន៍ទៅវិញទៅមក។

ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន មិនបានបញ្ចេញឈ្មោះប្រទេសណាមួយជាពិសេសនោះទេ ប៉ុន្តែបានកត់សម្គាល់ថា រុស្ស៊ីផ្តល់តម្លៃយ៉ាងស្មោះស្ម័គ្រចំពោះទំនាក់ទំនងដ៏រឹងមាំ ជាប្រវត្តិសាស្ត្រ មិត្តភាព និងទំនុកចិត្តជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន អាស៊ី និងអាហ្រ្វិក។

មេដឹកនាំរុស្ស៊ីរូបនេះ បញ្ជាក់ថា “យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនសម្ព័ន្ធមិត្ត និងដៃគូរបស់យើងនូវប្រភេទសព្វាវុធទំនើបបំផុត ចាប់ពីអាវុធ រថពាសដែក និងកាំភ្លើងធំ រហូតដល់យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera, Hindustan Times

ចុចអាន៖ ចុងឆ្នាំនេះ កងទ័ព រុស្ស៊ី ទទួល បាន អាវុធ ទំនើប បន្ថែមទៀតហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម