ព័ត៌មានអន្ដរជាតិ
អង់គ្លេស អាចអស់សព្វាអាវុធ និងមូលនិធិជួយអ៊ុយក្រែន ត្រឹមចុងឆ្នាំនេះ (មានវីដេអូ)
ដោយដកស្រង់ប្រភពក្រសួងការពារជាតិអង់គ្លេស, កាសែត The Times បានរាយការណ៍ថា ចក្រភពអង់គ្លេស នឹងអស់សព្វាវុធដើម្បីបញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន ហើយនឹងមិនអាចផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់តម្រូវការយោធារបស់ទីក្រុង កៀវ បានទៀតទេនៅត្រឹមចុងឆ្នាំ២០២២នេះ។

ខណៈដែលជម្លោះនៅអ៊ុយក្រែន មិនបង្ហាញសញ្ញានៃទីបញ្ចប់នោះ, អ្នករៀបចំផែនការគោលនយោបាយ Whitehall បានបង្ខំចិត្តទទួលស្គាល់ថា ពួកគេកំពុងស្ថិតនៅលើរថភ្លើង ដែលបច្ចុប្បន្នមិនអាចចុះបាន។ កាសែត The Times បានកត់សម្គាល់ថា ស្ថានភាពនេះគំរាមកំហែងដល់នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស ទោះអ្នកណាឡើងកាន់តំណែងក៏ដោយ គឺត្រូវតែទទួលការងារដ៏លំបាក។
កាសែតនេះបានគូសបញ្ជាក់ថា “នាយករដ្ឋមន្ត្រីថ្មី នឹងត្រូវប្រឈមមុខនឹងសំណួរនាពេលឆាប់ៗនេះថាតើ ត្រូវផ្តល់ជំនួយបន្ថែមរាប់លានផោនទៀតដែរឬអត់ នៅពេលដែលហិរញ្ញវត្ថុសាធារណៈស្ថិតនៅក្រោមភាពតានតឹងយ៉ាងខ្លាំង”។

ស្របពេលជាមួយគ្នានោះ អនុប្រធានវិទ្យាស្ថាន Royal United Services និងជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់ចក្រភពអង់គ្លេស លោក Lord Ricketts បានឲ្យដឹងថា ទីក្រុងឡុងដ៍ បានដាក់ខ្លួនឯងនៅក្នុងស្ថានភាពនេះ ព្រោះខ្លួនជឿជាក់ថា ខ្លួនកំពុងធ្វើការត្រឹមត្រូវដោយសន្យាជួយអ៊ុយក្រែន ទាំងដែលមិនគិតពីផលប៉ះពាល់រយៈពេលវែង។ .
ក្នុងពេលជាមួយគ្នានេះ ជនជាតិអង់គ្លេសធម្មតា ដែលកាលពីខែកុម្ភៈ និងមីនា បានផ្តល់ជំនួយដល់ជនភៀសខ្លួនអ៊ុយក្រែន និងគាំទ្រយ៉ាងអន្ទះសារចំពោះការដាក់ទណ្ឌកម្មរបស់អង់គ្លេសប្រឆាំងនឹងរុស្សីនោះ ពេលនេះកំពុងចាប់ផ្តើមមានអារម្មណ៍នឿយណាយចំពោះសកម្មភាពរបស់ពួកគេហើយ។

កង្វល់មួយក្នុងចំណោមកង្វល់ដ៏ធំបំផុតរបស់ពួកគេគឺតម្លៃឧស្ម័ន និងអគ្គិសនី។ និយតករជាតិ Ofgom បានប្រកាសកាលពីដើមសប្តាហ៍មុនអំពីការដំឡើង ៨០% នៃតម្លៃថាមពល។ រឿងនេះកើតឡើង បន្ទាប់ពីការដំឡើងថ្លៃស្រដៀងគ្នា ក្នុងខែមេសា។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក ជាប្រទេសចំណាយច្រើនលើការបញ្ជូនសព្វាវុធទៅឲ្យអ៊ុយក្រែនជាមួយនឹងទឹកប្រាក់ចំនួន ៤.៣៧ ពាន់លានដុល្លារ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី មិនបញ្ឈប់សង្គ្រាមឡើយ ទោះ អ៊ុយក្រែន បោះបង់គំនិតចូល ណាតូ ក៏ដោយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


